ជឿតាម GPS ជិះត្រង់ស្ទុយមួយទំហឹង មានអីធ្លាក់ចូលទឹកគេមកសង្គ្រោះលាន់
អ្នកទេសចរមួយគូ បានធ្វើការបើកឡានរបស់ពួកគេ ខុសបច្ចេកទេសក្រោយជឿតាម GPS លើកោះហាវៃ រហូតធ្លាក់ចុះផែ ចូលទឹកលិចពេញឡាន រវល់គេមកសង្គ្រោះលាន់។
ហេតុការណ៍ដ៏ហួសចិត្តមួយនេះដែរ បានកើតឡើងនាផែតូចមួយកន្លែងឈ្មោះ Honokohau តំបន់ Kailua-Kona នៃកោះហាវៃ។ បើតាមសាក្សីកន្លែងកើតហេតុបានឱ្យដឹងថា
អំឡុងពេលពួកគេកំពុងទាញទូកចូលផែ ស្រាប់តែក្រឡេកឃើញឡានមួយគ្រឿង ជិះចុះចូលក្នុងទឹក។ យ៉ាងណាមិញ ក្នុងហេតុការណ៍នោះដែរ មិនមានបង្កជាការគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ គ្រាន់តែមានការខូចខាតឡានតែប៉ុណ្ណោះ៕