ឃើញខ្មោចស្រីហោះស្ទង់ៗកណ្តាលយប់ មនុស្សនាំគ្នាភ័យអស់ព្រលឹងមួយភូមិ អ្នកខ្លះរត់វឹងទៅប្ដឹងប៉ូលិស តែពេលដឹងការពិតគាំង
ថ្មីៗនេះ នៅបណ្តាញសង្គមវៀតណាម បានផ្ទុះរឿងរ៉ាវអស់សំណើចមួយដែលមានភូមិមួយផ្អើលអស់ទាំងភូមិ ព្រោះយប់ឡើងឃើញមានខ្មោចហោះពេញមេឃ តែដល់ដឹងរឿងតាមពិតជាខ្លែងមានអ្នកលួចមកបង្ហោះលេងសោះ។
តាមព័ត៌មានបានឱ្យដឹងថា មានមនុស្សជាច្រើនភ័យតក់ស្លុតមិនតិចឡើយ ក្រោយពីបានឃើញអ្វីម្យ៉ាងចម្លែកកំពុងហោះ មើលទៅគឺដូចជាខ្មោចស្រីស្លៀកឈុតស។ ឃើញបែបនេះហើយ អ្នកស្រុកមួយចំនួនក៏ប្រញាប់ប្រញាល់ទៅប្តឹងប៉ូលិសឱ្យមកជួយមើល ហើយចុងក្រោយនេះមានអ្នកចេញមុខមកបកស្រាយហើយថា តាមពិតទៅវាគ្រាន់ជាខ្លែងរូបខ្មោច ដែលមានគេយកមកបង្ហោះបន្លាចមនុស្សលេងប៉ុណ្ណោះ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមជាច្រើន នាំគ្នាអស់សំណើចមិនចាញ់គ្នានោះទេ ជាពិសេសអស់សំណើចរឿងអ្នកដែលឃើញខ្មោចហើយ បែរជាទៅប្តឹងប៉ូលិសតែម្តង៕