ការប្រកួតវាយកូនហ្គោលសប្បុរសធម៌របស់ សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៣
សូមរួសរាន់ឡេីង ជិតដល់ថ្ញៃផុតកំណត់ហើយ!
ការប្រកួតវាយកូនហ្គោលសប្បុរសធម៌លើកទី ២ ដែលរៀបចំឡើងដោយ សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុយប្រ៊ូល នឹងត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី ០៦ ឧសភា ឆ្នាំ ២០២៣។ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក នៅ Phokeethra Country Club – សៀមរាប និង ការបាញ់កាំភ្លើងនៅម៉ោង ៨:៣០ ព្រឹក។
ប្រាក់ចំណេញទាំងអស់នឹងត្រូវយកទៅបរិច្ចាគដើម្បីគាំទ្រដល់ការអប់រំ និង ការបណ្តុះបណ្តាលដែលផ្តល់ដោយ សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដែលជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេ និង សាលាបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច និង ទេសចរណ៍ ដែលផ្តល់ការអប់រំប្រកបដោយភាពច្នៃប្រឌិត និង គុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនខ្វះខាតលទ្ធភាព។ សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភដែលមានចិត្តសប្បុរសយ៉ាងធំធេញ ហើយអ្នកចូលរួមលេងទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដូចជា ៖ ការស្នាក់នៅសណ្ឋាគារ ការពិសារអហារនៅភោជនីយដ្ឋាន សម្ភារកីឡាវាយកូនហ្គោល និង ច្រើនទៀត!
លោក ហ្វ្រាង់ស្វ័រ ស្នូបេលែនន នាយកសាលាបានបន្ថែមថា ៖ «យើងមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការបន្តព្រឹត្តិការណ៍កីឡានេះសារជាថ្មីក្នុងឆ្នាំនេះ ស្របតាមគុណតម្លៃនៃសាលារបស់យើង និង ការលើកកម្ពស់សុខភាពរាងកាយ។ ហើយការឧបត្ថម្ភនីមួយៗពិតជាមានតម្លៃខ្លាំងណាស់សំរាប់យេីង ក្នុងការយកទៅបែងចែកអាហារូបករណ៍យ៉ាងច្រើនតាមអ្វីដែលអាចធ្វើទៅបានដល់យុវជនកម្ពុជា ដើម្បឲ្យពួកគេអាចបានសិក្សាជំនាញបដិសណ្ឋារកិច្ច និង ទេសចរណ៍»។
សូមកុំស្ទាក់ស្ទើរក្នុងការចូលរួមជាមួយយើង ការចុះឈ្មោះបើករហូតដល់ថ្ងៃទី ៥ ខែឧសភា។ ការបរិច្ចាគបន្ថែមណាមួយត្រូវបានស្វាគមន៍។
👉ចុះឈ្មោះនៅទីនេះ៖ https://forms.office.com/e/wTvyFJXj4h
យើងទន្ទឹងរង់ចាំការលេង និង គាំទ្រការអប់រំរបស់លោកអ្នក!