តស់ណាត់គ្នាទៅថតរូប! ផ្កាជម្ពូរទេព ឬ ផ្កាសាគូរ៉ាខ្មែរនៅសួនមាត់ទន្លេ ចាប់ផ្ដើមរីកស្គុសស្គាយស្អាតណាស់
អ្នកណាខ្លះរង់ចាំមើលផ្កាសាគូរ៉ាខ្មែររីក? ដំណឹងល្អ កុំភ្លេចណាត់មិត្តភក្ដិ គូស្នេហ៍សាច់ញាតិបងប្អូននាំគ្នាទៅថតរូបលេង ព្រោះតែពេលនេះផ្កាជម្ពូរទេព ឬ មហាជនខ្មែរនិយមហៅថា ផ្កាសាគូរ៉ាខ្មែរ ចាប់ផ្ដើមរីកហើយ។
ផ្កាជម្ពូរទេពនេះ ភាគច្រើនស្ថិតនៅចន្លោះចុងខែមេសា ដល់ដើមខែមិថុនា។ គេសង្កេតឃើញថាផ្កានេះ ភាគច្រើនត្រូវបានដាំតាមបណ្ដោយផ្លូវ និង នៅតាមសួនសាធារណៈដើម្បីជាការលម្អ និង ជាម្លប់ផងដែរ។ នៅពេលផ្កាជម្ពូរទេពរីកគឺវាពណ៌ផ្កាឈូកស្រស់ ហើយចោលសម្រស់យ៉ាងស្រស់ត្រកាលគួរឱ្យគយគន់ និង ជាទីទាក់ទាញ ជាពិសេសអ្នកដែលនិយមថតរូបតែម្តង។
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗនៃផ្កាជម្ពូរទេពរីក ដែលមានទីតាំងស្ថិតនៅមាត់ទន្លេ និង សួនព្រះនាងប្រាជ្ញាបារមី ៖
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
រូបភាពដោយ៖ Kim Sokvisal