Single ដល់អាយុ ៣៥ ឆ្នាំ នៅតែរកសង្សារមិនបាន ពួយរៀបការជាមួយតុក្កតាធ្វើប្រពន្ធបង្កើតគ្រសារ
ថ្មីៗនេះ ផ្ទុះការវែកញែកពេញបណ្ដាញសង្គម Weibo ចិន ក្រោយបុរសម្នាក់បានសម្រេចចិត្តរៀបការយកតុក្កតាធ្វើភរិយា បន្ទាប់ពីនៅ Single ជាង ៣៥ ឆ្នាំ មិនអាចរកសង្សារបានអីម្នាក់។
បុរសម្នាក់ឈ្មោះថា Xie Tianrong អាយុ ៣៥ ឆ្នាំ រស់នៅហុងកុង បានចែករំលែកថា ៖ «ការរកសង្សារមិនមែនជារឿងងាយទេសម្រាប់ខ្ញុំ ដោយមកទល់ពេលនេះ គឺខ្ញុំនៅ Single ខណៈពេលអ្នកដែលវ័យស្របាលខ្ញុំ អ្នកខ្លះរៀបការមានគ្រួសារមានកូនអស់ទៅហើយ»។
«ដោយឈប់តូចចិត្តនឹងការរកសង្សារមិនបាន ខ្ញុំបានសម្រេចចិត្តរៀបការជាមួយតុក្កតា Asuka Langley Soryu ដែលជាតួអង្គក្នុងរឿង Neon Genesis Evangelion។ នាងមានកម្ពស់ ១៥៨ សម និង ទម្ងន់ ៣០ គីឡូ។ ក្រោយរៀបការជាមួយតុក្កតាខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ដោយខ្ញុំមិនមានសម្ពាធច្រើន ហើយជាពិសេសហេតុផលមួយទៀតនោះគឺ ខ្ញុំមិនបាច់ហត់ឈ្លោះគ្នាជាមួយមនុស្សស្រី ឬ ត្រូវតាមលួងអ្នកណានោះឡើយ»។
«បន្ថែមពីការរៀបការជាមួយតុក្កតា ខ្ញុំបានទិញកូនតុក្កតាជ័រមួយទៀត ក៏ព្រោះតែខ្ញុំចង់បង្កើតគ្រួសារដែលមានសមាជិក ៣ នាក់ ឪពុកម្ដាយកូន។ វាអាចនឹងចម្លែកសម្រាប់មនុស្សភាគច្រើន តែសម្រាប់ខ្ញុំត្រឹមប៉ុណ្ណឹងខ្ញុំគិតថាមានក្ដីសុខហើយ»៕