ថ្នាំលាបក្រចកអភិជន ១០ ម៉ាក ផ្សំពីមាស និង គ្រាប់ពេជ្រ មួយៗមានតម្លៃមហាសាលដល់ខ្ទង់លានដុល្លារ
ថ្នាំលាបក្រចក គឺជាថ្នាំពណ៌ប្រើសម្រាប់តុបតែង និង ការពារក្រចកដៃ ឬ ក្រចកជើងរបស់មនុស្ស ដែលត្រូវបានបង្កើតឡើងពីវត្ថុធាតុ polymer សរីរាង្គ និង សារធាតុផ្សំផ្សេងទៀតផ្តល់នូវពណ៌ និង វាយនភាព។ ជាធម្មតាថ្នាំលាបក្រចក កម្រនឹងមានតម្លៃដល់ទៅ ១ លានដុល្លារណាស់ ហើយវាជាសំណាងសម្រាប់អ្នកមានបំផុតលើពិភពលោកមួយចំនួន ដែលមានថ្នាំក្រចកធ្វើពីមាស និង ពេជ្រ។
យ៉ាងណាមិញ នេះគឺជាបញ្ជីនៃថ្នាំលាបក្រចកកំពូលទាំង ១០ ក្នុងពិភពលោក នាឆ្នាំ ២០២៣ នេះ ដែលមានតម្លៃថ្លៃបំផុតដល់ទៅ ១ លានដុល្លារ។
១. ថ្នាំលាបក្រចក Azature White Polish មានតម្លៃ ១ លានដុល្លារ
Azature White Polish ដែលមានតម្លៃដល់ទៅ ១ លានដុល្លារ ត្រូវបានផលិតឡើងពីកម្ទេចត្បូងពេជ្រចំនួន ៩៨ ការ៉ាត់ ព្រមទាំងត្រូវបានស្រោបដោយពេជ្រ ដែលរើសដោយដៃចំនួន ១៤០០ ។
២. ថ្នាំលាបក្រចក Azature Black Diamond មានតម្លៃ ២៥ ម៉ឺនដុល្លារ
ថ្នាំលាបក្រចកតម្លៃ ២៥ ម៉ឺនដុល្លារនេះ ត្រូវបានផលិតដោយរួមបញ្ចូលជាមួយនឹងពេជ្រពណ៌ខ្មៅចំនួន ២៦៧ ការ៉ាត់ និង ត្រូវបានគេហៅថាក្រៅថា «ស្ដេចពេជ្រខ្មៅ»។
៣. ថ្នាំក្រចក Gold Rush Couture មានតម្លៃ ១៣ ម៉ឺនដុល្លារ
ថ្នាំលាបក្រចកនេះមានផលិតផលគម្របស្រោបដោយមាស និង ត្បូងគ្រីស្តាល់ចំនួន ១១១៨ គ្រាប់បង្កប់នៅខាងក្នុងវា។
៤. ថ្នាំលាបក្រចក Elle Nail Polish មានតម្លៃ ៥៥០០០ ដុល្លារ
ថ្នាំលាបក្រចកនេះធ្វើពីម្សៅផ្លាទីន ផលិតក្នុងឆ្នាំ ២០០៥។
៥. ថ្នាំលាបក្រចកទឹកកក មានតម្លៃ ៥១០០០ ដុល្លារ
ថ្នាំលាបក្រចកនេះផលិតដោយ Cherish Annual មានពេជ្រចំនួន ១០ ការ៉ាត់។
៦. ថ្នាំលាបក្រចក Diamond, Sapphire និង Ruby Encapsulation មានតម្លៃ ៣៥០០០ ដុល្លារ
ថ្នាំលាបក្រចក Diamond, Sapphire និង Ruby Encapsulation ដែលមានតម្លៃ ៣៥០០០ ដុល្លារ បានផលិតឡើងដោយប្រើប្រាស់ត្បូងពេជ្រ ចំនួន ៩ ការ៉ាត់ ដើម្បីបន្ថែមភាពទាក់ទាញសម្រាប់អ្នកលាបក្រចក។
៧. ថ្នាំលាបក្រចក Channel Paris – Moscou មានតម្លៃ ១ ម៉ឺនដុល្លារ
៨. ថ្នាំលាបក្រចក Pink Carpet Polish Armor 24 Gel មានតម្លៃ ៥ ពាន់ដុល្លារ
៩. ថ្នាំលាបក្រចក Drmode Chrome Mermaid Polish មានតម្លៃ ២ ពាន់ដុល្លារ
១០. ថ្នាំលាបក្រចក O.P.I Purple Carpet Nail Trimming មានតម្លៃ ១០០០ ដុល្លារ ៕
ប្រភព ៖ NUBIA Magazine