ថ្មីចែស! អបអរឆ្លងមេរុថ្មីក្នុងវត្តមួយ ស្រាប់តែលោកធ្វើប្រូម៉ូសិនពិសេសប្រាប់ថា «មានអ្នកស្ល-ា..ប់ថ្ងៃនេះ ព្រះសង្ឃសូត្រមន្តឥតគិតថ្លៃឱ្យ ១ យប់»
ថ្មីៗនេះ មហាជនកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរឿងរ៉ាវហួសចិត្តមួយ ដោយមានវត្តមួយកន្លែងនៅប្រទេសថៃ បានធ្វើពិធីអបអរឆ្លងមេរុថ្មី ហើយបានធ្វើប្រូម៉ូសិនពិសេស «បើសិនមានបុគ្គលស្លាប់ថ្ងៃនេះ ព្រះសង្ឃសូត្រមន្តឥតគិតលុយឱ្យ ១ យប់»។
តាមព័ត៌មានបានឱ្យដឹងថា វត្តមួយនេះស្ថិតនៅខេត្តអ៊ុតថៃថានី ប្រទេសថៃ ដោយក្រោយពីបានសាងសង់មេរុបូជាសពថ្មីរួច ខាងវត្តក៏បាននឹកឃើញធ្វើជាប្រូម៉ូសិនពិសេស ដើម្បីឱ្យញាតិមិត្តចំណុះជើងវត្តចាប់អារម្មណ៍ជាមួយមេរុថ្មី។ ក្នុងប្រូម៉ូសិននេះ ព្រះសង្ឃក្នុងវត្តបានលើកស្លាកធំៗថា បើសិនជាមានអ្នកស្លាប់ក្នុងថ្ងៃនេះ ព្រះសង្ឃនឹងសូត្រមន្តឱ្យដោយមិនគិតថ្លៃ ១ យប់ ព្រមទាំងមានថែមរបស់របរប្រើប្រាស់ផ្សេងៗ មានដូចជា ចង្រ្កានហ្គាស ធុងទឹកកក កង្ហារ និង ទូរទស្សន៍ទៀតផង ពោលគឺមានទាំងឈុតតែម្តង។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមឃើញប្រូម៉ូសិននេះហើយ ម្នាក់ៗអស់សំណើចហួសចិត្តមិនតិចនោះទេ ហើយក៏នឹកសរសើរទៅខាងវត្ត និង ព្រះសង្ឃផងដែរ ដែលចេះរកនឹកវិធីឱ្យញាតិញោមមកចាប់អារម្មណ៍មេរុថ្មីបែបនេះ៕