ផ្អើលនាំគ្នាមើលពេញពេទ្យ ដោយសារគ្រូពេទ្យរុំរបួសអ្នកជំងឺប្លែកកម្របានឃើញ
ថ្មីៗនេះ ផ្ទុះការចែករំលែកព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយមានករណីបុរសម្នាក់ត្រូវគ្រូពេទ្យរុំរបួសមុខជិតសល់តែភ្នែក ច្រមុះ និងមាត់ មើលយូរៗមហាជនច្រឡំស្មានតែសត្វសុនខ ព្រោះតែដូចខ្លាំងពេក។
តាមការចុះផ្សាយបានឱ្យដឹងថា បុរសដែលធ្វើឱ្យមហាជនផ្ទុះសំណើចរូបនេះ គឺបានជួបគ្រោះថ្នាក់នៅថ្ងៃទី ២៦ ខែមេសា កន្លងទៅ ដោយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្ត Henan ប្រទេសចិន។ បុរសរូបនេះបានរងរបួសមុខ និងដៃ ហើយត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់។
ស្រាប់តែពេលចេញមកវិញ លោកក៏ត្រូវបានគ្រូពេទ្យរុំមុខបែបនេះ ដែលធ្វើឱ្យអ្នកជំងឺផ្សេងទៀតខ្លះឃើញហើយក៏អត់ទ្រាំទប់សំណើចមិនបាន រហូតមានការថតបង្ហោះចែករំលែកពេញបណ្ដាញសង្គម។ ក្រោយមហាជនបានឃើញក៏មានខ្លះបញ្ចេញមតិថា៖ «សង្ស័យអ្នកគ្រូពេទ្យជាសង្សារចាស់គាត់ដឹង បានរុំមុខគ្នាឡើងដូចសត្វឆ្កែបែបនេះ», «ដឹងថាសើចអ្នកដទៃពេលគេមានទុក្ខជារឿងមិនល្អ តែខ្ញុំទប់មិនជាប់ទេ», «អ្នកគ្រូពេទ្យមានសិល្បៈពេញខ្លួនតែម្ដង» ជាដើម៕