(វីដេអូ) ប្រាប់គេថាជីតាស្ល-ា.ប់ មិនអាចទៅទទួលពាក្យការងារបាន ស្រាប់តែអ្នកសម្ភាសប្រើសម្តីអសុរោះដាក់ទំនាយគេមួយគ្រួសារ
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាន និង កំពុងនាំគ្នាចែករំលែកតៗគ្នានូវរឿងរ៉ាវមួយរវាងម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Hy Monyneath និង បុគ្គលសម្ភាសការងារម្នាក់នៅកន្លែងមួយ ទាក់ទងនឹងពាក្យសម្ដីធ្ងន់ស្រាលបណ្ដាលឱ្យមានការបង្ហោះទាររកយុត្តិធម៌ផ្អើលពេញហ្វេសប៊ុក។
ម្ចាស់គណនីឈ្មោះ Hy Monyneath បានបង្ហោះរូបភាព និង វីដេអូរបស់បុគ្គលសម្ភាសការងារម្នាក់នោះ បង្ហាញពីការឆ្លើយឆ្លងគ្នាតាមរយៈឆាតតេឡេក្រាមរបស់ពួកគេទាំងពីរ ស្ដែងឱ្យដឹងថា ដំបូងឡើយម្ចាស់គណនី Hy Monyneath បានដាក់ពាក្យសម្ភាសការងារនៅក្រុមហ៊ុនមួយ ហើយខាងបុគ្គលិកនោះ ទាក់ទងតេណាត់ម្ចាស់គណនី Hy Monyneath នេះ ទៅសម្ភាសការងារ ប៉ុន្ដែនាងមិនបានទៅតាមការណាត់ ដោយប្រាប់មូលហេតុថា ជីតាទទួលមរណភាព។
តាមវីដអូដែលម្ចាស់គណនី Hy Monyneath បានទម្លាយនោះបានឱ្យដឹងទៀតថា គ្រាន់តែនាងបញ្ជាក់ហេតុផលមិនបានទៅដោយកំពុងមានទុក្ខក្នុងគ្រួសារ ស្រាប់តែខាងបុគ្គលិកនោះ ប្រើពាក្យសម្ដីអសីលធម៌ដាក់ទំនាយគ្រួសារនាងយ៉ាងធ្ងន់មិនអាចទទួលយកបាន ហើយថែមទាំងបញ្ចប់ឱកាសលែងឱ្យមកសម្ភាសតទៅទៀត។
ម្ចាស់គណនី Hy Monyneath បានបង្ហោះសារសួររកខុសត្រូវពីមហាជនថា ៖ «សូមមេត្តាអធ្យាស្រ័យបើសិនជាខ្ញុំនិយាយខុស បងប្រុសម្នាក់នេះគាត់បានផុសរើសបុគ្គលិក ហើយខ្ញុំក៏ទាក់ទង និង ការងារជាមួយគាត់ ហើយថ្ងៃនេះគាត់ក៏បានហៅខ្ញុំទៅយកពាក្យការងារ ក៏ប៉ុន្តែខ្ញុំបានប្រាប់មូលហេតុថាខ្ញុំមិនបានទៅ ក៏ព្រោះតែតារបស់ខ្ញុំ គាត់ស្លាប់ ប៉ុន្តែគាត់បានប្រើពាក្យសម្តីបែបនេះមកកាន់ខ្ញុំ! តើបងៗគិតយ៉ាងម៉េចដែរចំពោះពាក្យសម្តីរបស់គាត់?»។ សូមទស្សនាវីដេអូខាងក្រោម ៖