(វីដេអូ) មកដឹងលម្អិតពីកាលបរិច្ឆេទ ទីតាំង និង ប្រភេទកីឡានីមួយៗ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២
ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ កំពុងធ្វើឱ្យមហាជនខ្មែរ ក៏ដូចជាអន្តរជាតិ មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសកម្ពុជាពិតជាមោទកភាពយ៉ាងខ្លាំងដែលទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ជឿជាក់ថា មកដល់ពេលនេះ ប្រិយមិត្តជាច្រើនប្រាកដជាចង់ជ្រាបឱ្យកាន់តែច្បាស់ពីកាលបរិច្ឆេទ ទីតាំង និង ប្រភេទកីឡានីមួយៗមិនខាន។ ថ្មីៗនេះ លោក ស៊ីថូ ណាថាន់ អ្នកអត្ថាធិប្បាយកម្មវិធីកីឡាក៏ល្បីល្បាញនៅកម្ពុជា បានចេញវីដេអូរៀបរាប់យ៉ាងលម្អិតពីការបរិច្ឆេទ ទីតាំង ក៏ដូចជាប្រភេទកីឡានីមួយៗត្រូវប្រកួតនៅពេលណា និង ទីតាំងណាខ្លះ។ សូមចុចទីនេះ ដើម្បីទស្សនវីដេអូលម្អិត ៖