ឈប់ពិបាកទៅ ចង់ធ្វើលិខិតឆ្លងដែនអាចទៅទីតាំង ៥ នេះ មានទាំងនៅភ្នំពេញ និង តាមខេត្ត
នាពេលថ្មីៗនេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានបង្ហោះសារជូនជាព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានដឹងពីទីតាំង អាសយដ្ឋាន និង លេខទំនាក់ទំនងទាំង ៥ ទីតាំងសម្រាប់ធ្វើលិខិតឆ្លងដែនក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែង ឯកឧត្ដមបានឱ្យដឹងថា ប្រជាពលរដ្ឋអាចទៅធ្វើលិខិតឆ្លងដែន នៅតាមទីតាំងទាំង ៥ ដូចជា ៖
១. នាយកដ្ឋានលិខិតឆ្លងដែន អាសយដ្ឋាន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង ០៩៥ ២៧៩ ៥០០ ។
២. សាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង អាសយដ្ឋាន ដីឡូតិ៍លេខ F29 ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ទូរស័ព្ទទំនាក់ទំនង ០៧០ ៨៦៨ ៦៨៨ ។
៣. សាខាលិខិតឆ្លងដែន ប្រចាំខេត្តបន្ទាយមានជ័យ អាសយដ្ឋាន ភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ទូរស័ព្ទទំនាក់ទំនង ០៦១ ២១១ ១៩៨ ។
៤. សាខាលិខិតឆ្លងដែន ប្រចាំខេត្តកោះកុង អាសយដ្ឋាន ភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទូរស័ព្ទ ទំនាក់ទំនង ០៨១ ៨៤៤ ៨១២ ។
៥. ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតា ប្រចាំផ្សារអ៊ីអនម៉លសែនសុខ អាសយដ្ឋាន អគារផ្សារទំនើបអ៊ីអនម៉លសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង ០១១ ៥៨២ ២៧៧ ។
ដោយឡែក សម្រាប់ព័ត៌មានលម្អិតបន្ថែម ប្រិយមិតអាទាញយកកម្មវិធី GDI eServices តាមរយៈទូរស័ព្ទដៃទាំងប្រព័ន្ធ iOs និង Android ឬទាក់ទងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និង ប្រតិកម្មរហ័ស រៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់សុក្រ តាមរយៈលេខទូរស័ព្ទ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ ៕
ប្រភព និង រូបភាពដោយ ៖ ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង