កុម្ម៉ង់ទិញឧបករណ៍បន្ធូរអារម្មណ៍អនឡាញ ពេលដឹកមកដល់ផ្ទះ បើកខ្វាច់ឡើងខូចចិត្ត ព្រោះជ័ររលាយខានបានប្រើ
មហាជនអស់សំណើចខ្លាំងណាស់ ក្រោយពីដឹងរឿងរ៉ាវរបស់បុរសម្នាក់ ដែលកុម្ម៉ង់ឧបករណ៍បន្ធូរអារម្មណ៍ផ្លូវភេទ (Sex Toy) តាមអនឡាញ តែដោយសារមេឃក្តៅពេក ពេលគេដឹកយកមកដល់ ស្រាប់តែរលាយអស់រលីងខានបានប្រើ។
បុរសរូបនេះ បានទម្លាយរឿងរ៉ាវរបស់ខ្លួននៅតាមបណ្តាញសង្គម ដោយបានផុសរូបភាពមួយសន្លឹកបង្ហាញពីរបស់ម្យ៉ាង មើលទៅដូចជាជ័រទន់ និង មានពណ៌ផ្កាឈូក ដោយវាបានរលាយស្អិតជាប់នៅក្នុងប្រអប់។ យ៉ាងណាមិញ គ្រាន់តែបានឃើញរូបមួយសន្លឹកនេះ មហាជនមួយចំនួនធំហាក់ដឹងភ្លែតថាជាឧបករណ៍បន្ធូរអារម្មណ៍របស់បុរសៗ ហើយគេរឹតតែអស់សំណើចទៅទៀត នៅពេលដែលដឹងថាវាបានរលាយដោយសារតែថ្ងៃក្តៅខ្លាំង មុនពេលដែលបានមកដល់ដៃម្ចាស់នោះ៕