សូមប្រយ័ត្ន! បុរសវៀតណាមម្នាក់ ស្រាប់តែហ៊ឹងត្រចៀកស្តាប់លែងឮ ក្រោយងូតទឹកត្រជាក់យប់ជ្រៅពេក
រឿងរ៉ាវបុរសជាជនជាតិវៀតណាមម្នាក់ ដែលមានវ័យ ៣០ ឆ្នាំ កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារការងូតទឹកត្រជាក់យប់ជ្រៅពេក ស្រាប់តែធ្វើត្រចៀកគេស្តាប់លែងឮមួយចំហៀង។
តាមព័ត៌មានបានឱ្យដឹងថា គេបានងូតទឹកត្រជាក់កណ្តាលយប់ជ្រៅ ហើយងូតសុខៗស្រាប់តែត្រចៀកខាងខាងឆ្វេងបែរជាហ៊ឹងស្តាប់មិនសូវឮ ដល់ពីរថ្ងៃក្រោយមកក៏កើតទៅជាថ្លង់។ យ៉ាងណាមិញ បុរសរូបនេះក៏បានទៅមន្ទីរពេទ្យពិនិត្យមើលផងដែរ ដែលខាងពេទ្យបានឱ្យដឹងថា ការងូតទឹកកណ្តាលយប់ ហើយងូតដោយទឹកត្រជាក់នោះ អាចធ្វើឱ្យសរសៃឈាមនៅក្នុងត្រចៀកកន្រ្តាក់ខ្លាំង ដែលអាចបណ្តាលឱ្យបាត់បង់ការស្តាប់ឮ។
ដោយឡែក សម្រាប់ការព្យាបាលគ្រូពេទ្យបានឱ្យថ្នាំចាក់ និង ថ្នាំលេបទៅអ្នកជំងឺ ដើម្បីជួយសម្រួលដល់សរសៃឈាម និង កោសិកាប្រសាទរបស់ត្រចៀក ដែលក្រោយពីការព្យាបាលអស់ ៧ ថ្ងៃ អ្នកជំងឺក៏បានធូរស្បើយ ហើយក៏ចាប់ផ្តើមស្តាប់បានវិញផងដែរ៕