![(វីដេអូ) កំពុងច្រៀងរាំសប្បាយនៅឆាក សុខៗផ្ទាំង LED ដួលរលំ មានអីរត់ចែកជើងគ្នាព្រាត](https://www.popular.com.kh/wp-content/uploads/2023/04/News00123.jpg)
(វីដេអូ) កំពុងច្រៀងរាំសប្បាយនៅឆាក សុខៗផ្ទាំង LED ដួលរលំ មានអីរត់ចែកជើងគ្នាព្រាត
ថ្មីៗនេះ វីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម Tiktok កំពុងតែធ្វើឱ្យមហាជនមានការតក់ស្លុត និង ភ្ញាក់ផ្អើលជាខ្លាំង នៅពេលផ្ទាំង LED ដ៏ធំ ស្រាប់តែដួលរលំសង្កត់លើតារាចម្រៀង និង ក្រុមរាំ ខណៈពួកគេកំពុងច្រៀងរាំសម្ដែងនៅឆាកតន្រ្តី ដែលមានទស្សនិកជនជាច្រើនអង្គុយទស្សនានៅខាងមុខ។
បើតាមការឱ្យដឹងបន្ថែម ហេតុការណ៍គឺបានកើតឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងប្រទេសវៀតណាម ក្នុងខេត្ត An Giang ដោយឧបទ្ទវហេតុនេះបានកើតឡើងលើតារាចម្រៀងប្រុស TiTi ខណៈកំពុងច្រៀងរាំសប្បាយជាមួយនឹងអ្នកគាំទ្រនៅឆាកប្រគំតន្រ្តី ហើយត្រូវបានផ្ទាំង LED ដ៏ធំនៅពីក្រោយខ្នងបានដួលរលំសង្កត់ ប៉ុន្តែជាសំណាងល្អ តារាប្រុសរូបនេះបានលោតចុះពីលើឆាកទាន់ពេល មិនមានរងរបួសនោះឡើយ គ្រាន់តែប៉ះពាល់ដល់សតិអារម្មណ៍លោកបន្តិចបន្តួច។
ទោះជាយ៉ាងណា ហេតុការណ៍នេះគឺមានអ្នករាំចំនួន ២ នាក់បានរងរបួស ដោយម្នាក់បានរបួសដៃ និង ម្នាក់ទៀតរងរបួសជើងត្រង់ជង្គង់ ដោយសារតែផ្ទាំង LED ដ៏ធំបានរលំបាក់សង្កត់ ហើយបច្ចុប្បន្នពួកគេកំពុងតាមដានសុខភាពបន្ថែមទៀតដែរ៕
ចុចទីនេះ ដើម្បីទស្សនាវីដេអូ Tiktok!