![បើឮកុំឆ្ងល់! ខានស្អែកនេះ គ្រប់វត្តនឹងវាយជួង រគាំង ទូងស្គរ កងរំពងពេញភ្នំពេញ អបអររឿងដ៏អស្ចារ្យមួយនេះ](https://www.popular.com.kh/wp-content/uploads/2023/04/FEATURE051-1.jpg)
បើឮកុំឆ្ងល់! ខានស្អែកនេះ គ្រប់វត្តនឹងវាយជួង រគាំង ទូងស្គរ កងរំពងពេញភ្នំពេញ អបអររឿងដ៏អស្ចារ្យមួយនេះ
សាលាគណៈរាជធានីភ្នំពេញ នាពេលថ្មីៗនេះ បានចេញសេចក្ដីប្រគេនដំណឹងស្តីពីការវាយជួង រគាំង និង ទូងស្គរគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ នាវេលាម៉ោង ១៧ ៖ ២០ នាទី នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣។
ការវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងគឺដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និង ដង្ហែព្រះអគ្គិជ័យកីឡា ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី ១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចរមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅ វត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖