ទឹកចិត្តប្រពៃ! បានលុយពីហ្វេសប៊ុកខ្ទង់ពាន់ដុល្លារ Rick Kh គ្រោងចំណាយទាំងអស់ទៅជួយពលរដ្ឋ កុមារក្រីក្រលំបាក ក្នុងថ្ងៃខួបកំណើត
មហាជនមួយចំនួនច្បាស់ជាបានស្គាល់ Rick Kh ហើយ ដែលតែងតែចែករំលែកនូវវីដេអូបរិយាយណែនាំអំពីប្រវត្តិសាស្ត្រសំណង់អគារប្រាសាទក្នុង និង ក្រៅប្រទេស ព្រមទាំងចែករំលែកបទពិសោធរស់នៅផ្សេងៗ គួរឱ្យចាប់អារម្មណ៍បំផុត។
ថ្មីៗនេះផងដែរ Rick Kh បានបញ្ជាក់នៅលើផេកផ្លូវការរបស់លោកថា ក្រុមហ៊ុនហ្វេសប៊ុកបានបើកប្រាក់ខែឱ្យលោក ($1,102) ហើយអង្គការ និង តំបន់ទេសចរណ៍ថែមឱ្យគុណនឹង ២ ទៀត សរុបមកបានល្មមនឹងបង្កើតកម្មវិធីដែលជារបស់លោកម្តងទៀតក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដើម្បីជួយដល់ដៃពលរដ្ឋ និង កុមារក្រីក្រលំបាកពិតប្រាកដដោយដៃខ្លួនផ្ទាល់ ថវិកាខ្លួនផ្ទាល់ដែលបានមកពីបងប្អូនទស្សនាវិដេអូរបស់ខ្លួន។
ទន្ទឹមនោះ Rick Kh ក៏បានបញ្ជាក់បែបនេះផងដែរថា ៖ «ខ្ញុំត្រូវការ Top ហ្វេនមកជួយរៀបចំខែ ៥ នេះ ឱ្យសប្បាយជាងឆ្នាំមុន លុយដែលខ្ញុំរកបានសរុបមិនច្រើនទេ មានប៉ុនណាធ្វើប៉ុណ្ណឹង សង្ឃឹមថាបាន ១០០ ឬ ១៥០ នាក់ គ្រាន់ពួកគាត់រួច ១ គ្រា។ បងប្អូនចង់មកចូលរួមទំនាក់ទំនងតាមឆាតមុនកាលបរិច្ឆេទ ឬ ចង់ផ្ញើរបស់ប្រើប្រាស់ល្អៗឱ្យពួកគាត់ផ្ញើមុនថ្ងៃ ឬ ថវិកា សរសេរ (បញ្ចាក់) ឱ្យបានត្រឹមត្រូវលើកុមារ ឬ មនុស្សចាស់ ABA: 702 012 003 (KHEMRA THY)»៕