(វីដេអូ) អីយ៉ាស់! មិនធ្លាប់មានគូគាប់ តែម៉ាក់យាយមានសំណាងចាប់បានបាច់ផ្កាមង្គល ជាប្រផ្នូលល្អថាជិតដល់គូហើយ
ទិដ្ឋភាពដ៏សប្បាយក្អាកក្អាយនៅក្នុងពិធីមង្គលការមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីបណ្ដាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ខណៈលោកយាយម្នាក់ បានទៅឈររងចាំដណ្ដើមបាច់ផ្កាជាមួយគេឯង ពីកូនកំលោះកូនក្រមុំ។
អាចនិយាយបានថាជារឿងសំណាង ឬជាប្រផ្នូលល្អមួយ ដោយម៉ាក់យាយរូបនេះ ស្រាប់តែចាប់បានបាច់ផ្កាមង្គលរបស់គូស្វាមីភរិយា ធ្វើឱ្យផ្ទុះសំឡេងស្រែកហ៊ោពេញរោងការ ហើយលោកយាយក៏បានកាន់បាច់ផ្កានោះ ឡើងទៅលើឆាកជាមួយទឹកមុខញញឹមស្រស់ស្រាយ។
បើតាមម្ចាស់គណនី Tiktok ដែលបង្ហោះវីដេអូចាប់បានបាច់ផ្ការបស់លោកយាយ បានបង្ហើបឱ្យដឹងថា លោកយាយនៅក្រមុំ មិនទាន់មានស្វាមីមានកូននៅឡើយទេ ៖ «សប្បាយអរមាំហា ម៉ាក់យាយ ក្រមុំចាស់យូរហើយ ឥលូវជិតដល់គូហើយចាប់បានបាច់ផ្កា»។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖