ក្តៅគគុក! ពេលនេះអភិបាលរងក្រុងបូកគោ បានចូលខ្លួនបំភ្លឺករណីហិ-ង្សាលើភរិយា នៅស្នងការខេត្តកំពត
ស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ បានបង្ហោះអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សារលើភរិយា នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដោយខ្លួនឯង ឬ ឱ្យសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់។ រំលងបានប៉ុន្មាននាទីក្រោយមក ផេកស្នងការខេត្តកំពត បានបង្ហោះរូបភាពថ្មី បង្ហាញថាលោក គឹម បញ្ញា បានចូលខ្លួនបំភ្លឺនៅស្នងការខេត្តកំពតហើយ។
គួរឱ្យដឹងផងដែរថា មុននឹងឈានដល់ការកោះហៅខាងលើ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ ស្ត្រីម្នាក់ ឈ្មោះ ម៉ាត់លក្ខិណា ទម្លាយថាស្វាមីឈ្មោះ គឹមបញ្ញា មានតួនាទីជាអភិបាលរងក្រុងបូកគោ បានប្រើអំពើហិង្សាមកលើខ្លួន រហូតដល់ទ្រាំលែងបាន។
តាមរយៈប្រភពដែលមានគណនីឈ្មោះ Ah Leak បានបញ្ជាក់បែបនេះថា ៖«នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី ២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត»។
ស្រីរូបនេះ បានបន្តទម្លាយឱ្យដឹងទៀតថា ៖ «រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប និង video ទាំងនេះដើម្បី ឱ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសមនឹងជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)។ ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាបនិង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ។ នាងខ្ញុំ សូមអរគុណ»។
យ៉ាងណាមិញ មុននេះបន្តិច ស្នងការក៏បានបញ្ជាក់ពីការបង្ហាញខ្លួនរបស់លោក គឹម បញ្ញា និងអរគុណដែលបានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហឹង្សារលើភរិយា៕