កាន់តែស្រួល! អ្នកចង់ធ្វើប័ណ្ឌព្រំដែនកម្ពុជា-ថៃ ចំណាយតែ ២ ម៉ឺនរៀល ធ្វើនៅទីតាំងនេះ
រដ្ឋបាលក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ បានជូនដំណឹងពីការ ធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (សៀវភៅ បដឺផាស) នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (សៀវភៅ បដឺផាស) នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ទីតាំងខាងក្រោយដងទង់ជាតិ ៣ ដើម អស់ថវិកា ២០,០០០ (២ម៉ឺន) រៀលតែប៉ុណ្ណោះ សូមបងប្អូនជ្រាបជាព័ត៌មាន៕