ចូលរួមរំលែកទុក្ខ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បាត់បង់អ្នកម្ដាយជាទីស្រឡាញ់
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្ដីពីមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលត្រូវជាម្តាយបង្កើតរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងផងដែរថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន បានទទួលមរណភាព នៅថ្ងៃច័ន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៩៖០០ នាទី ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយជរាពាធ។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្នសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅផ្ទះលេខ P27 ផ្លូវ០៥ បុរីពិភពថ្មី ២ (ទួលក្រសាំង) ក្រុងតាខ្មៅ ខេត្តកណ្តាល៕