ដាក់មេប្រូចសុំបែកភ្លាមៗ ក្រោយជួបមុខខាងស្រីខុសដាច់ឆ្ងាយពីរូបថត ដូចមនុស្សពីរនាក់ផ្សេងគ្នា
ស្នេហាតាមអនឡាញនាសម័យនេះ គឺពេញនិយមជាខ្លាំង តែយ៉ាងណាមិញមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលជោគជ័យ ចំណែកមួយចំនួនទៀតក៏ជួបរឿងខកចិត្ត បោកប្រាស់តាមរូបភាពផ្សេងៗ ជាដើម។
ជាក់ស្ដែង ថ្មីៗនេះ បុរសជនជាតិចិនម្នាក់ មកពីទីក្រុង Nanjing ខេត្ត Jiangsu បានចែករំលែករឿងរ៉ាវរបស់ខ្លួនឱ្យដឹងថា ៖ «ខ្ញុំបានប្រើកម្មវិធីអនឡាញមួយដើម្បីផ្សងរកគូ និង ឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ក្រោយមកខ្ញុំបានស្គាល់នារីម្នាក់ឈ្មោះថា Ha ដោយពួកយើងចុះសម្រុងគ្នាជាខ្លាំង ហើយក៏ឈាននិយាយដល់រឿងរៀបការផងដែរ»។
«ដោយសារការស្រឡាញ់ ធ្វើឱ្យខ្ញុំចង់ឃើញមុខនាងជាខ្លាំង ដោយតែងគិតស្រមៃថាតើ Ha នៅក្រៅមានរូបរាងបែបណា ព្រោះរាល់ដងបានឃើញត្រឹមរូបថត។ ថ្ងៃមួយពួកយើងក៏បានសម្រេចចិត្តណាត់ជួបគ្នានៅភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Nanjing ដែលពេលនោះហើយក្តីស្រមៃរបស់ខ្ញុំត្រូវរលាយអស់រលីង ក្រោយបានឃើញ Ha រូបពិត គឺខុសប្លែកពីរូបថតជាខ្លាំង ដោយប្រៀបដូចមនុស្ស ២ នាក់ផ្សេងគ្នា»។
«ខ្ញុំមិននឹកគិតសោះថាខ្លួនចាញ់បោករូបថតខ្លាំងថ្នាក់នេះ ដោយគិតថាមនុស្សស្រីអាចផាត់មុខតុបតែង ហើយខុសប្លែកបន្ដិចបន្តួច ប៉ុន្ដែនេះគឺខុសដាច់គ្នាស្រឡះតែម្តង។ ដោយមិនចង់មានរឿង ហើយមិនចង់បំបាក់មុខនាង ខ្ញុំក៏សម្រេចចិត្តញ៉ាំអាហារមួយពេលជាមួយនាងរហូតដល់ចប់។ ក្រោយមកក៏សម្រេចចិត្តផ្ដាច់រាល់ទំនាក់ទំនងទាំងអស់ ព្រោះតែខ្ញុំមិនអាចទទួលយកវាបាន»៕