ក្ដៅគគុក! តារា Net Idol ល្បីរបស់ថៃមួយរូប និង សង្សារ ត្រូវគេប្រទះឃើញស្លាប់នៅលើខុនដូ
នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នេះ តារា Net Idol ល្បីរបស់ថៃមួយរូប ឈ្មោះ Gigi និង សង្សាររបស់នាង ត្រូវបានគេប្រទះឃើញស្លាប់ ដោយការបាញ់ប្រហារ នៅក្មុងខុនដូរបស់នាងមួយកន្លែងនាខេត្តផេចឆៈបុរី។
តាមការសង្ស័យបានឲ្យដឹងថា សង្សាររបស់នាង គឺជាទាហានជើងអាកាស និង ជាអ្នកបង្កហេតុផ្ទាល់ ដោយបានបាញ់សម្លាប់សង្សារួច ទើបផ្តាច់ជីវិតខ្លួនឯងជាក្រោយ។ បើយោងតាមរយៈអ្នកជិតស្និតរបស់ Gigi បានឲ្យដឹងថា ក្នុងពេលដែលអ្នកទាំងពីរទាក់ទងគ្នា នាងត្រូវបានខាងប្រុសធ្វើបាបជាប្រចាំ មានទាំងវាយទះតប់ ទាំងគំរាមគ្រប់បែបយ៉ាង តែអ្នកទាំងពីរមិនដែលដាច់ស្រេច ឬ ផ្ដាច់ទំនាក់ទំនងពីគ្នាទេ។
មួយរយៈចុងក្រោយនេះ សង្សាររបស់នាង បានសន្យាថា នឹងកែខ្លួនដើម្បីខាងស្រី ហើយអ្នកទាំងពីរទើបបានទៅដើរលេងសង្រ្កាន្ដជាមួយគ្នាទៀតផង ដែលមើលទៅមិនទំនងជាមានរឿងទាស់ទែងនឹងគ្នានោះទេ តែមហាជនជាច្រើនពិតជាមិននឹកស្មានថា អ្នកទាំងពីរបែរជាមានរឿងបែបនេះកើតឡើងឡើយ។
យ៉ាងណាមិញ ខាងប៉ូលិសក៏កំពុងតែដុតដៃដុតជើង ធ្វើការស៊ើបអង្កេតរកភស្តុតាង និង ព័ត៌មានលម្អិតបន្ថែមពីករណីស្លាប់នេះផងដែរ៕