
នៅចំហាយ! ខេត្តស្វាយរៀងប្រកាសបន្តកម្មវិធីសង្ក្រាន្ត លេងទឹករាល់ថ្ងៃចុងសប្ដាហ៍ ដល់ដំណាច់ខែមេសា
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា យោងតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត នៃកម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ ២០២៣។
ការបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្តនេះ ធ្វើឡើងដើម្បីបន្តភាពសប្បាយរីករាយជូនដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលមានរៀបចំកម្មវិធីដូចខាងក្រោម៖
– ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ទី ២២-២៣ ខែមេសា ឆ្នាំ ២០២៣ ចាប់បើកពីដំណើរពីរម៉ោង ១៣:០០ នាទី – ១៧:០០ នាទី
– ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ទី ២៩-៣០ ខែមេសា ឆ្នាំ ២០២៣ ចាប់បើកដំណើរការពីម៉ោង ១៣:០០នាទី – ១៧:០០នាទី
អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និង ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា មេត្តាចូលរួមសប្បាយ ចូលឆ្នាំថ្មីបន្តទៀតនៅក្នុងក្រុងស្វាយរៀង តាមបណ្តោយផ្លូវមុខសាលាខេត្តស្វាយរៀង ឱ្យបានច្រើនកុះករ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖