ផ្ទុះការរិះគន់! ថ្ងៃការពួកម៉ាក លេងសើចជ្រុលរហូតកូនកំលោះរហែកខោកណ្តាលរោងការ ចេញលីអូក្រហមក្រវៀនៗ
ការលេងសើចជាមួយមិត្តភក្ដិគឺជាការបង្កើតការចងចាំ និង បន្តឹងចំណងមិត្តភាពឱ្យកាន់តែស្និទ្ធស្នាល ប៉ុន្ដែការលេងសើចខ្លះបែរជាធ្វើឱ្យមិត្តភាពឃ្លាតឆ្ងាយ ហើយប្រែពីការចងចាំល្អទៅជាសុបិនអាក្រក់នៅពេលដែលធ្វើហួសហេតុ។
ជាក់ស្ដែងថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមចិន ក្រោយមានករណីមិត្តភក្ដិមួយក្រុមនាំគ្នាលេងសើចចាប់សម្រាតខោអាវកូនកំលោះ ដែលធ្វើឱ្យខ្មាសគេ និង ហាក់ហួសចិត្តជាខ្លាំង។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ដោយពិធីមង្គលការគូស្វាមីភរិយាថ្មីថ្មោងមួយបានធ្វើឡើងយ៉ាងសប្បាយរីករាយ និងមានការចូលរួមអបអរពីញាតិមិត្តជិតឆ្ងាយ។
ក្រោយពិធីជិតចប់ ហើយដល់វគ្គកូនកំលោះត្រូវត្រៀមខ្លួនចូលបន្ទប់កូនក្រមុំ ស្រាប់តែក្រុមមិត្តភក្ដិនាំគ្នាលេងសើចដោយការបង្ខាំងផ្លូវ និង លេងល្បែងថើបគ្នាដោយដាក់វត្ថុ ឬ ក្រដាសបាំងជាមុនសិន។ កូនកំលោះមិនចង់លេង ព្រោះមិនចង់ឱ្យខូចបរិយាកាសថ្ងៃសំខាន់ខ្លួនក៏បានបដិសេធ ស្រាប់តែក្រុមមិត្តភក្ដិនាំគ្នាមកចាប់គាត់ ហើយក៏មានការរើបម្រះរហូតប្រតាយប្រតប់ចាប់បង្ខំរហែកខោអាវអស់នៅក្នុងកណ្ដាលហ្វូងមនុស្ស។
ក្រោយរឿងនេះផ្ទុះឡើងមហាជនជាច្រើនក៏បានបញ្ចេញមតិមិនពេញចិត្តចំពោះទង្វើនេះ ដោយយល់ថាមិនត្រឹមតែធ្វើឱ្យមិត្តភក្ដិបាក់មុខទេ ថែមទាំងធ្វើឱ្យគាត់មានការចងចាំមិនល្អនៅថ្ងៃពិសេសរបស់ខ្លួនថែមទៀត៕