ឃាត់ខ្លួនជនជាតិ វៀតណាម ២ នាក់ ជួលដីខ្មែរដាំកញ្ឆា នៅមណ្ឌលគិរី
ស្នងការនគរបាលខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ បានបញ្ជាក់ពីករណី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានដឹកនាំកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា ចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាជនជាតិវៀតណាម។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ ជាជនជាតិវៀតណាម បានជួលដីខ្មែរដាំកញ្ឆា នៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់
ទី១. ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម
ទី២. ឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម។
វត្ថុតាងដែលចាប់បានរួមមាន ៖
១.កញ្ឆាស្ងួតចំនួន ០២កញ្ចប់
២.ជីគីមីចំនួន ៣០ ការុង
៣.ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង
៤.កែវជ័របណ្តុះកូនកញ្ឆា ចំនួន ៥០០កែវ
៥.ជញ្ជីងថ្លឹងកញ្ឆាក្រៀម ចំនួន ០៣គ្រឿង
៦.ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន ០៣ គ្រឿង
៧.ថង់វេចខ្ចប់កញ្ឆា ចំនួន ៤៣៨ ថង់
៨.ជីម្សៅបំប៉នកញ្ឆា ចំនួន ០៨កញ្ចប់
០៩.ថ្នាំជ្រលក់កញ្ឆា ចំនួន ១២កំប៉ុង
១០.ថ្នាំបាញ់ស្មៅ ចំនួន ០៤កញ្ចប់
១១.ធុងបាញ់ថ្នាំ ចំនួន ០១
១២.ស្លាកលេខម៉ូតូ(វៀតណាម)ចំនួន ០២សន្លឹក
១៣.ការុងចំនួន ១៧៦ ការុង
១៤.អាវសម្រាប់ការពារបាញ់ថ្នាំ ១ឈុត
១៥.ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន ០២ប្រអប់
១៦.ថ្នាំប៉ូវកញ្ឆា ០១ធុង២០លីត្រ
១៧.ថូរជ័រដាំកញ្ឆាចំនួន ៧២០ថូ
១៨.សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន ១២កញ្ចប់
១៩.លិខិតឆ្លងដែនចំនួន ០៣ក្បាល
២០.ប័ណ្ណសំគាល់ខ្លួនចំនួន ០២សន្លឹក
២១.ឯកសារចំនួន ៤២សន្លឹក
២២. បានកាប់ដេីមកញ្ឆាស្រស់ នឹងដុតកម្ទេចចោលចំនួន ១០៦៧១ ដើម ទម្ងន់ ១២០៥ គីឡូក្រាម បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕
ប្រភព ៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី