អស់ស្ទះ! ចូលឆ្នាំ ៣ ថ្ងៃ ភ្នំពេញ និង ខេត្តចំនួន ៩ ទៀតមានមនុស្សបុកទៅលេងច្រើនបំផុត
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅបានឱ្យដឹងថា តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ១៣ ១៨៧ ៧៧១ នាក់ក្នុងនោះមាន ភ្ញៀវជាតិចំនួន ១៣ ១៣២ ០៨០ នាក់ និង ភ្ញៀវអន្តរជាតិចំនួន ៥៥ ៦៩១ នាក់។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៣ ថ្ងៃនោះរួមមានដូចជា ៖
១. ខេត្តសៀមរាប ២ ១២០ ៣៧៣ នាក់
២. ខេត្តបាត់ដំបង ១ ៥០០ ១៦៨ នាក់
៣. ខេត្តកំពង់ចាម ១ ៤០៨ ៨១១ នាក់
៤. រាធានីភ្នំពេញ ១ ០៨០ ៥០៩ នាក់
៥. ខេត្តព្រះសីហនុ ៨៨៧ ៨៩៣ នាក់
៦. ខេត្តកំពត ៨៧០ ៣៩៩ នាក់
៧. ខេត្តស្វាយរៀង ៧៦០ ៣៩៩ នាក់
៨. ខេត្តកំពង់ឆ្នាំង ៧៣៩ ១៥៩ នាក់
៩. ខេត្តបន្ទាយមានជ័យ ៦៥០ ០១៣ នាក់
១០. ខេត្តកំពង់ស្ពឺ ៥១២ ៨៩៨ នាក់
មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ចំនួនភ្ញៀវទេសចរប្រមាណជាង ១៣ លាននាក់ក្នុងរយៈពេល ៣ ថ្ងៃនោះគឺជា ចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និង ច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។ ហើយចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និង នៅតាមមូលដ្ឋាន ជាពិសេសតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និង សេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្តបានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០ ភាគរយ៕