(វីដេអូ) សប្បាយផ្ដាំចាស់! លោកយាយតែងខ្លួនឡើងហំ បង់-កក្រមា កាន់កាំ.ភ្លើ-ងបាញ់ទឹក ដើរលេង Pub Street
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទើបតែកន្លងផុតទៅនេះ ប្រជាជនកម្ពុជាទាំងមូលបាននាំគ្នាសប្បាយរីករាយស្វាគមន៍ទទួលទេវត្តាឆ្នាំថ្មី ក៏ដូចជាបានជួបជុំញាតិមិត្តបងប្អូនក្រុមគ្រួសារនៅស្រុកកំណើត ហើយអ្នកខ្លះក៏បានទៅដើរលេងកម្សាន្តនៅតាមបណ្ដាខេត្តផ្សេងៗ ជាមួយនឹងការលេងល្បែងប្រជាប្រិយនានា ការរាំលេងកម្សាន្ត បាញ់ទឹក ប៉ាតម្សៅជាដើម។
រឿងដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គេឃើញលោកយាយវ័យចំណាស់ម្នាក់ នៅមានកម្លាំងមាំមួន តុបតែងខ្លួនឡើងហំ កាន់កាំភ្លើងបាញ់ទឹកយ៉ាងឡូយនៅ Pub Street ដែលជាកន្លែងកម្សាន្តដ៏ពេញនិយមមួយនៅខេត្តសៀមរាប មិនចាញ់កំលោះក្រមុំនោះទេ បង្កឱ្យផ្ទុះការចាប់អារម្មណ៍ព្រោងព្រាត។
ដ្បិតថាមានវ័យចំណាស់អាចធ្វើជាម្ដាយ និង ជាលោកយាយគេបានពិតមែន ប៉ុន្ដែលោកយាយ មិនគិតរឿងអាយុ ស្ពាយកាំភ្លើងបាញ់ទឹកដើរលេងចូលឆ្នាំសប្បាយផ្ដាំចាស់មិនឱ្យចាញ់ក្មេងៗជំនាន់ក្រោយឡើយ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖