ណាត់ជួបមុខបានម្ដង ស្រាប់តែស្ងាត់ឈឹងលែងអើពើ ខឹងពេកពួយទៅតាមសួរឡូឡាដល់ផ្ទះ ឡើងផ្អើលគេ
ចំពោះរឿងស្នេហា មនុស្សស្រីមួយចំនួនបានចាត់ទុកថាវាជារឿងសំខាន់ ហើយចាប់អារម្មណ៍គ្រប់សកម្មភាពរបស់ដៃគូ ហេតុដូចនេះនៅពេលមានអ្វីប្លែកនាងតែងដឹង ហើយកើតការសង្ស័យ។
ជាក់ស្ដែងថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមចិន ក្រោយមានករណីខាងស្រីខឹងទៅឡូឡាដល់ផ្ទះខាងប្រុស ព្រោះតែណាត់ជួបនាងម្ដងហើយបែរជាស្ងាត់ឈឹង សូម្បីសារក៏លេងតប។
យោងតាមការរៀបរាប់បានឱ្យដឹងថា ៖ «មូលហេតុដែលធ្វើឱ្យនារីនេះខឹងខ្លាំង ព្រោះតែនាងគិតថានាងដល់វ័យដែលត្រូវរៀបការ ហើយនាងបានដាក់ចិត្តខ្លាំងចំពោះស្នេហាលើកនេះ ព្រោះពេលជួបគ្នាខាងប្រុសមិនបានស្អប់នាង ហើយក៏មើលទៅហាក់ចុះសម្រុងគ្នា។ បន្ទាប់ពីជួបបែរជាស្ងាត់បាត់ឈឹង សូម្បីសារក៏លែងតបតទើបនាងមិនអស់ចិត្តចង់ដឹងហេតុផល»។
ពេលទៅជួបមុខ ខាងប្រុសបានចេញមុខបដិសេធ ហើយសុំផ្ដាច់ទំនាក់ទំនង ដោយបាននិយាយថា ៖ «លោកមិនបានស្អប់នាងទេ គ្រាន់តែនាងមិនមែនជាមនុស្សដែលគេចង់បាន»។ ឮបែបនេះធ្វើឱ្យនាងខឹងកាន់តែខ្លាំង រហូតដល់មានការវាយដំដងខ្លួនខាងប្រុស និង បោកប្រាស់របស់របរមុននឹងដើរចេញទៅទាំងឆេះឆួល៕