ស្នេហ៍ពិតរំជួលចិត្ត! ខាងប្រុសទើប ២៩ ឆ្នាំ លង់ស្រឡាញ់ខាងស្រីអាយុ ៦១ ឆ្នាំ សាងស្នេហ៍យ៉ាងមានក្ដីសុខ
សម័យបច្ចុប្បន្ននេះ ស្នេហាខុសវ័យគឺតែងកើតមានជារឿយៗ ដោយវាបានកើតឡើងក្នុងរូបភាពខុសៗប្លែក ខ្លះអាចខាងស្រីអាយុច្រើនជាង ខ្លះអាចខាងប្រុសអាយុច្រើនជាង។
ដោយឡែកស្នេហាខុសវ័យបុរសវ័យ ២៩ ឆ្នាំ និង ស្ត្រីវ័យ ៦១ ឆ្នាំនៅជប៉ុន គ្រប់គ្នាដឹងហើយសឹងតែមិនចង់ជឿ ព្រោះតែខាងស្រីមានរូបសម្រស់វ័យក្មេងស្រស់ស្អាត មិនស័ក្ដិសមនឹងអាយុសោះឡើយ។
បុរសជាគូស្នេហ៍បានរៀបរាប់ថា ៖ «ខ្ញុំបានជួប Kurata Ratsuko នៅពេលនាងអង្គុយនៅហាងកាហ្វេមួយកន្លែងក្នុងតំបន់ Shinjuku ទីក្រុង Tokyo ហើយពេលនោះខ្ញុំបានភ្លេចទូរសព្ទ ហើយនាងជាអ្នករកឃើញ និង អង្គុយរង់ចាំរហូតខ្ញុំទៅទទួលទូរស័ព្ទត្រឡប់វិញ ទើបជាហេតុធ្វើឱ្យយើងស្គាល់គ្នា»។
«ពេលបានជួបនាង ខ្ញុំពិតជាភ្ញាក់ផ្អើលពីភាពស្រស់ស្អាតរបស់នាង តែនៅពេលនាងប្រាប់ខ្ញុំថានាងមានអាយុ ៦១ ឆ្នាំហើយ ហើយក៏មានកូនប្រុស និង កូនប្រសាដែលអាយុស្របាលខ្ញុំ ថែមទាំងចៅទៀត។ នាងជាស្ត្រីមេម៉ាយដែលមានតែកូនប្រុសម្នាក់គត់ ដោយចាប់តាំងពីខកចិត្តរឿងស្នេហាពេលវ័យក្មេងម្ដងមក នាងមិនដែលគិតចង់ស្រឡាញ់នរណាទៀតឡើយ»។
«នៅទីបំផុត ខ្ញុំក៏អាចយកឈ្នះចិត្តនាងបាន ដោយខ្ញុំបានស្រឡាញ់នាងតាំងពីជួបដំបូង ហើយនាងគឺជាមនុស្សស្រីដែលល្អម្នាក់ បើទោះបីជានាងមានអាយុច្រើន ហើយខ្ញុំត្រូវក្លាយជាជីតាគេទាំងវ័យ ២៩ ឆ្នាំ ក៏ខ្ញុំមិនដែលខ្វល់អ្វីនោះដែរ។ ជាពិសេសពេលដែលខ្ញុំណែនាំនាងឱ្យអ្នកជុំវិញខ្លួនស្គាល់ គ្រប់គ្នាហាក់មិនជឿឡើយថា Kuratra Ratsuko និង ខ្ញុំមានវ័យខុសគ្នាដល់ទៅ ៣២ ឆ្នាំ ព្រោះតែមុខមាត់នាងក្មេងខ្លាំងមិនសមនឹងវ័យឡើយ»៕