អស្ចារ្យបំផុត! ទិដ្ឋភាព ១ លានបេះដូងក្រដាសរៀបចំរួចរាល់នៅមុខអង្គរវត្ត នាព្រឹកថ្ងៃ ១១ នេះ
ទិដ្ឋភាពដ៏អស្ចារ្យនៃ ១ លានបេះដូងក្រដាស បានលេចរូបរាងយ៉ាងពេញលេញនៅបរិវេណមុខប្រាសាទអង្គរវត្ត ពិតជាស្រស់ស្អាតគួរឱ្យកោតស្ញប់ស្ញែងបំផុត។
រូបភាពជាច្រើនសន្លឹកនៃ ១ លានបេះដូងក្រដាស ក្រោយរៀបចំរួចរាល់នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ កំពុងទទួលបានការចាប់អារម្មណ៍ចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ជាមួយនឹងបេះដូងរំភើបជាពន់ពេកក្រោយបានឃើញសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែររាប់សែននាក់ មានបេះដូងដូចគ្នា បត់បេះដូងក្រដាសនេះ៕
រូបភាព៖ Beyond The Games