(វីដេអូ) ពូកែណាស់! កំលោះតូច ជិះកង់ឆ្លងក្ដារលើទឹកដែលគេរៀបទទួលសង្រ្តាន្តសៀមរាប យ៉ាងរលូន
បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាបទាំងមូល កំពុងខ្នះខ្នែងដៃជើងរៀបចំតុបតែងតំបន់សំខាន់ៗនៅក្នុងខេត្ត ដើម្បីស្វាគមន៍ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខ។
ក្នុងនោះគេក៏ឃើញមានកន្លែងកម្សាន្តជិះកង់ឆ្លងក្ដារមួយកន្លែងកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ដោយនៅទីនេះជាកន្លែងកម្សាន្តសម្រាប់បងប្អូនចង់សាកល្បងសមត្ថភាពជិះកង់លើក្ដារពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដោយមិនធ្លាក់ទឹក។
យ៉ាងណាថ្មីៗនេះ គណនី Tiktok មួយ បានបង្ហោះវីដេអូខ្លីបង្ហាញពីសកម្មភាពកុមារាម្នាក់ បានជិះកង់ឆ្លងស្ពានក្ដារតូចមួយនោះយ៉ាងរលូន ឆ្លងទៅដល់ត្រើយម្ខាងទៀតដោយសុវត្ថិភាព កំពុងទទួលបានការកោតសរសើរពីមហាជន ថាកំលោះតូចរូបនេះ ពិតជាក្លាហាន និង ពូកែណាស់។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖