
ចូលឆ្នាំទៅណា? ត្រឹមកំពង់ឆ្នាំងយើងហ្នឹង អាចបោះតង់ ជិះកៃយ៉ាក់ បាញ់ធ្នូ ស្ទូចត្រី បានមួយអ៊េម
ខេត្តកំពង់ឆ្នាំង ដែលមានភូមិសាស្ត្រស្ថិតនៅជិតខេត្តកណ្ដាល និងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ បានលេចឡើងនូវសមិទ្ធផលរមណីយដ្ឋានជាច្រើន ដើម្បីបម្រើអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែ រំសាយនូវរាល់ទុក្ខកង្វល់ក្នុងជីវិត។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្ត បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងលម្ហែកម្សាន្តថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដែលនៅទីនោះមានឈ្មោះថា «ឬទ្ធិសែន លំហែរកាយ»។
«ឬទ្ធិសែន លំហែរកាយ» មានទីតាំង ចេញពីភ្នំពេញត្រឹមតែ ៧៥ គីឡូម៉ែត្រតែប៉ុណ្ណោះ នោះបងប្អូន និងឃើញផ្លាកយីហោ នៅខាងស្តាំដៃ ជាប់នឹងផ្លូវជាតិលេខ ៥ ផ្ទាល់តែម្ដង។ នៅទីនោះប្រិយមិត្តអាចចូលលេងកម្សាន្ត នឹងទទួលបានការហែលទឹកលេងកម្សាន្តក្នុងអាងទឹកដ៏ធំ ទូលាយ អាចអង្គុយកម្សាន្តតាមកញ្ចុះតូចធំឥតគិតថ្លៃ ជាពិសេសអាចយកម្ហូបអាហារចូលបរិភោគតាមចំណង់ចំណូលចិត្តក៏បាន។
អ្វីដែលកាន់តែពិសេសទៀតនោះ ប្រិយមិត្តអាចបោះតង់ ជិះទូកកៃយ៉ាក់ បាញ់ធ្នូ ជិះម៉ូតូកង់បួន ជិះកង់ ស្ទូចត្រី កម្សាន្តអារម្មណ៍ផងដែរ។ បើសិនមានចំណាប់អារម្មណ៍ចង់ទៅលេង អាចទំនាក់ទំនងសួរនាំបន្ថែមតាមរយៈលេខ 012203042 និង 016875636៕
រូបភាព ៖ ឬទ្ធិសែន លំហែរកាយ