(វីដេអូ) គួរឱ្យសរសើរណាស់! នៅក្មេងសោះ តែសម្ដែងតួល្ខោនបាសាក់ លោតហក់ ចៀង បានយ៉ាងល្អ
អ្នកកំលោះតូចមួយរូប កំពុងទទួលបានការលើកសរសើរពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok ក្រោយរូបគេ បង្ហាញខ្លួនលោតហក់លើឆាកសម្ដែងជាតួអង្គមួយក្នុងរឿងល្ខោនបាសាក់ ប្រកបដោយភាពក្លាហាននៅចំពោះមុខទស្សនិកជនជាច្រើន។
បើការឱ្យដឹងពីម្ចាស់គណនី Tiktok «ជាអ្នកសិល្បៈល្ខោនបាសាក់» ដែលត្រូវជាម្ដាយរបស់កំលោះតូចរូបនេះបានឱ្យដឹងថា កុមារាដ៏ក្លាហានរូបនេះ មានឈ្មោះថា កែវ វឌ្ឍនៈ បានសម្ដែងតួល្ខោនបាសាក់ជូនទស្សនិកជនទស្សនា ដែលរូបគេ មានទេពកោសល្យទាំងវ័យក្មេង មិនថាឆុតឆាកលោតហក់ ឬច្រៀងទេ វឌ្ឍនៈ សម្ដែងបានយ៉ាងល្អគួរឱ្យសរសើរ។
ដោយមើលឃើញពីភាពប៉ិនប្រសប់នៃកាយវិការសម្ដែងរបស់កុមារា វឌ្ឍនៈ ក៏មានមហាជនអ្នកលេង Tiktok ជាច្រើន បានបញ្ចេញយោបល់សរសើរដោយក្ដីពេញចិត្តទៅលើ វឌ្ឍនៈ គឺជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់សង្គមជាតិ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖