Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 មិនសរសើរមិនបាន! អ្នកនេសាទសម័យទំនើប ច្នៃកូនទូកដាក់ម៉ូទ័រ មានតេឡេបញ្ជាយ៉ាងឡូយ
យើងធ្វើបាន សង្គម

មិនសរសើរមិនបាន! អ្នកនេសាទសម័យទំនើប ច្នៃកូនទូកដាក់ម៉ូទ័រ មានតេឡេបញ្ជាយ៉ាងឡូយ

អត្ថបទដោយ​៖ Muyly មេសា ៦, ២០២៣

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញនូវរូបភាពក៏ដូចជាវីដេអូ កូនទូកនេសាទប្រើម៉ូទ័រមួយ កែច្នៃឡើងដោយស្នាដៃកូនខ្មែរ ជាអ្នកនេសាទនៅស្រុកស្ទឹងហាវ ទឹកដីខេត្តព្រះសីហនុ។

រូបភាព និងវីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ Sam Monea Chea ដែលលោកបានបញ្ជាក់នាពេលថ្មីៗនេះឱ្យបានដឹងថា មិត្តភក្តិរបស់លោកមានឈ្មោះ ប៉ូច ប៊ុនឈឿន ជាប្រជានេសាទស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោយចប់ការងារនេសាទ គឺគាត់តែងឆ្លៀតឱកាសកែច្នៃយកឈើមកធ្វើជា តុ ទូ សម្រាប់ប្រើប្រាស់ក្នុងផ្ទះ និង របស់កែកម្សាន្ត ដូចជាទូកនេះជាដើម។

លក្ខណៈពិសេសរបស់ទូកដែលកែច្នៃនេះ គឺធ្វើឡើងដូចទូករបស់គាត់ ដែលកំពុងនេសាទរាល់ថ្ងៃតែម្ដង ខណៈប្រវែងទូក ១ ម៉ែត្រ ៣ តឹក ទទឹងប្រវែង ៤ តឹក ២ ហ៊ុន និង ជម្រៅ ២ តឹក ៥ ហ៊ុន ប្រើប្រាស់ដោយកម្លាំងម៉ូទ័រ មិនមែនម៉ាស៊ីនទេ ហើយមានតេឡេបញ្ជាទៀត។

បុរសដែលជាមិត្ត លោក ប៉ូច ប៊ុនឈឿន ដែលជាអ្នកច្នៃកូនទូកនេះ បានស្ញើចសរសើរនូវសមត្ថភាពថា លោកជាមនុស្សពូកែ ព្រមទាំងព្យាយាម អត់ធ្មត់ ហ្មត់ចត់បំផុតផងដែរ៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

CHARLES & KEITH សម្ពោធខូលិកសិនរដូវកាល Fall ឆ្នាំ 2023

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ឈ្នះៗ ពិតប្រាកដមែន! foodpanda រកឃើញអ្នកឈ្នះរង្វាន់ប្រចាំខែដំបូងគេហើយ!

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់