នៅខេត្តព្រៃវែង សមត្ថកិច្ចក្របួចជាប់សង្ឃក្លែងក្លាយ ១២ អង្គ គ្រងស្បង់ដើរបិណ្ឌបាត្របោកអ្នកភូមិ
កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ មន្ទីរព័ត៌មានខេត្តព្រៃវែងបានចុះផ្សាយថា ព្រះសង្ឃក្លែងក្លាយចំនួន ១២ នាក់ ត្រូវបានសមត្ថកិច្ចចុះបង្រ្កាបនៅក្នុងខេត្តព្រៃវែង។
កម្លាំងអធិការដ្ឋាននគរបាលក្រុង និង ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជើងទឹក ការិយាល័យសង្គមកិច្ច និង សុខុមាលសង្គម បានចុះបង្រាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា ១២ នាក់ ដោយបានគោចរបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា នៅឯវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
គួរបញ្ជាក់ដែរថា ចំពោះករណីព្រះសង្ឃក្លែងក្លាយនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង និង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបទបតាមនីតិវី៕
ប្រភព និង រូបភាពដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង