ក្អួតចាក់ទីង! ទិញប្រហុកមកញ៉ាំគិតថាបានឆ្ងាញ់មាត់ តែបើកឆ្វាច់ឃើញមានដៃជើងចម្លែកគួរឱ្យខ្លាច
ខំទៅទិញប្រហុកពីផ្សារយកមក គិតថាបានឆ្ងាញ់មាត់ហើយ តែបើកឆ្វាច់មកស្រាប់តែមានជើងអ្វីមិនដឹងសែនចម្លែកគួរឱ្យខ្លាច ឃើញហើយអត់ព្រឺសម្បុរមិនបាន។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសថៃ ដែលមានស្រ្តីម្នាក់ បានទម្លាយរឿងរ៉ាវមិននឹកស្មានមួយ ទាក់ទងនឹងប្រហុករបស់ខ្លួន ដែលទើបតែទិញមកពីផ្សារ នៅក្នុងបណ្តាញសង្គម។ ស្រ្តីរូបនេះ បានឱ្យដឹងថា ខ្លួនបានទៅទិញប្រហុកដែលខ្លួនចូលចិត្តមកពីផ្សារ ហើយនៅពេលចាក់ចេញមក អ្វីដែលមិនគួរឱ្យនឹកស្មាននោះ គឺឃើញដូចមានឆ្អឹងអ្វីម្យ៉ាង ដែលប្រហុកទិញមករាល់ដងមិនដែលមានឆ្អឹងទាល់តែសោះ ទាល់តែឆ្កឹះមើលសព្វៗទៅ គឺវាមានរូបរាងដូចជាជើង តែមើលទៅមិនដឹងថាជាជើងរបស់សត្វ ឬ របស់អ្វីឱ្យប្រាកដនោះទេ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម ឃើញហើយម្នាក់ៗព្រឺសម្បុរ សឹងរកកលចង់ក្អួត ហើយអ្នកខ្លះទៀតក៏នាំគ្នាសង្ស័យថា ជាជើងកណ្តុរ អ្នកខ្លះទៀតក៏ថាជាជើងតុកកែ ជើងជីងចក់ ជើងកង្កែបជាដើម។ លើសពីនេះ ថែមទាំងមានអ្នកសង្ស័យថា ជាដៃទារកថែមទៀតផង៕