ព្រះអើយ! ឪពុកសាច់ចាំអាយុជាង ៤០ ឆ្នាំហើយ គ្រូច្រឡំស្មានថាសង្សារ ផ្អើលគេឯងពេញសាលា
ឪពុកមុខក្មេងខុសវ័យ ដល់មកទទួលកូនស្រីនៅសាលា ស្រាប់តែគ្រូផ្អើលច្រឡំស្មានថាជាសង្សារ លេងនៅមិនសុខ ខលទៅប្តឹងម្តាយនាងភ្លាមៗ។
ឪពុកជនជាតិចិនរូបនេះ ត្រូវបានគេដឹងថាមានវ័យខ្ទង់ ៤០ ទៅហើយ តែមុខមាត់វិញ មិនចាញ់កំលោះវ័យខ្ទង់ ២០ នោះទេ ពោលគឺនៅក្មេងស្រស់ស្អាតសង្ហាខ្លាំងតែម្តង។ យ៉ាងណាមិញ ឪពុករូបនេះ ពិតជាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងកូនស្រីវ័យជំទង់របស់ខ្លួនណាស់ ទៅណាមកណាក៏បណ្តើរមិនដាច់ ហើយដោយសារតែសម្រស់ឪពុកនៅក្មេងផងនោះ ទើបធ្វើឱ្យមានមហាជនជាច្រើន ច្រឡំថាឪពុកកូននេះ គឺជាសង្សារនឹងគ្នា។
ជាពិសេស មានថ្ងៃមួយ នៅពេលដែលឪពុកសង្ហា បានទៅទទួលកូនស្រីសំណព្វចេញពីសាលារៀន ហើយគ្រូៗក៏ដូចជាមិត្តរបស់នាងបានឃើញ ស្រាប់តែម្នាក់ៗផ្អើលគិតថានាង លួចមានសង្សារ និង ប្រហែលជាស្នេហ៍ដំបូងរបស់នាង រហូតដល់មានគ្រូលួចទូរស័ព្ទទៅប្តឹងម្តាយរបស់នាងនៅឯផ្ទះទៀតផង។ ភ្លាមៗនោះ ម្តាយរបស់នាង ក៏បានរៀបរាប់ប្រាប់គ្រូវិញទាំងហួសចិត្តអស់សំណើចថា កូនស្រីរបស់ខ្លួន មិនមានស្នេហ៍ដំបូងអីនោះទេ តាមពិតទៅ បុរសរូបស្អាតដែលទៅទទួលនាងនោះ គឺជាឪពុកបង្កើតរបស់នាងទេ៕