(វីដេអូ) គួរឱ្យស្រឡាញ់ណាស់! កូនសិស្សថ្នាក់បឋមទាំងស្រីទាំងប្រុស រាំចង្វាក់ប្រជាប្រិយ ដៃល្វតល្វន់សមសួនណាស់
វីដេអូរាំចង្វាក់ប្រជាប្រិយរបស់ប្អូនៗកុមារតូចៗជាសិស្សបឋមសិក្សាមួយក្រុម កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គម Tiktik ដោយជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោកគ្រូអ្នកគ្រូបានរៀបចំកម្មវិធីរាំច្រៀងយ៉ាងសប្បាយក្នុងទីធ្លាសាលា។
តាមរយៈវីដេអូខ្លីនោះ បានបង្ហាញពីសកម្មភាពប្អូនៗកុមារតូចៗទាំងប្រុសទាំងស្រី បាននាំគ្នាលើកដៃឡើងរាំចង្វាក់ប្រជាប្រិយរបស់ខ្មែរយើងយ៉ាងទន់ល្វតល្វន់ ស្រស់ស្អាតសមសួន រាំដើរទៅមុខជាជួរ ជាមួយកាយវិការរស់រវើកគួរឱ្យស្រឡាញ់។
អ្នកលេងបណ្ដាញសង្គម Tiktok ជាច្រើន បាននាំគ្នាបញ្ចេញមតិកោតសរសើរចំពោះភាពសមសួនរបស់ប្អូនៗកុមារតូច ហើយក្នុងនោះក៏មានការសរសើរដល់លោកគ្រូអ្នកគ្រូ ដែលបានអប់រំបង្ហាត់បង្រៀនប្អូនៗឱ្យចេះចាំ អាចរាំចង្វាក់ប្រជាប្រិយរបស់ខ្មែរយើងយ៉ាងល្អផងដែរ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖