Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 អ្នកលក់អនឡាញល្បី ម៉ាដាមយ៉ូ ឆ្លើយតបក្រោយផ្ទុះរឿងកូនតុងទីនប្រកាសទារលុយសរុបប្រមាណ ១ លានដុល្លារ
សង្គម

អ្នកលក់អនឡាញល្បី ម៉ាដាមយ៉ូ ឆ្លើយតបក្រោយផ្ទុះរឿងកូនតុងទីនប្រកាសទារលុយសរុបប្រមាណ ១ លានដុល្លារ

អត្ថបទដោយ​៖ Vathey មីនា ៣១, ២០២៣

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានការបង្ហោះសារ និង រូបភាពរបស់អ្នកលក់អនឡាញល្បីឈ្មោះ Maadam Yoo ពាក់ព័ន្ធនឹងរឿងលុយកាក់ និង ប្រាក់តុងទីន។

តាមរយៈការបង្ហោះជាបន្តបន្ទាប់របស់គណនីហ្វេសប៊ុកផ្សេងៗគ្នា បានបង្ហោះសារក្នុងន័យដូចគ្នា ដោយប្រកាសឱ្យអ្នកលក់អនឡាញ Maadam Yoo ចេញមុខមកដោះស្រាយពាក់ព័ន្ធរឿងលុយតុងទីន និង បញ្ជាក់ថាមានជនរងគ្រោះដល់ទៅប្រមាណជិត ១០០ នាក់ ក្នុងចំនួនប្រាក់ប្រមាណ ១ លានដុល្លារ។ មិនតែប៉ុណ្ណោះ មានអ្នកលេងតុងទីនជាច្រើនបានប្រកាសថា ពេលនេះកុំយកលុយគេទៅចាយស្រួលពេក គេចមុខបាត់អ៊ីចឹងអី សុំឱ្យខ្ញុំទុកពេលឱ្យរហូតដល់ប្លុកខ្លួនឯងចោលបាត់ទៀត។


យ៉ាងណាមិញ ក្រោយពីមានការផ្ទុះការទារប្រាក់ជាបន្តបន្ទាប់ពីអ្នកលក់អនឡាញល្បី Maadam Yoo ស្រាប់តែនៅយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ ក៏មានគណនីហ្វេសប៊ុកមួយ បានចេញមកទម្លាយសារនៅក្នុង Group លើបណ្តាញសង្គមហ្វេសប៊ុកទំនងជា Maadam Yoo ដោយបានសរសេរឆ្លើយតបថា ៖ «សារពី Maadam Yoo ឆ្លើយតបទៅនឹងអ្នកដែលថាខ្ញុំបោកលុយកូនតុងទីនរាប់ $លាន ហើយសួរថាលុយទាំងអស់នោះបាត់ទៅណា? ខ្ញុំបានបង្កើតខ្សែតុងទីនដេញប្រចាំថ្ងៃ $១០០ ការ $១៥ $២០០ ការ $៣០ $៣០០ $៤៥ បើគិតមកដល់ពេលនេះគឺជិតមួយឆ្នាំហើយ ហើយខ្ញុំបានបង្កើត system មួយដើម្បីជួយដល់កូន ដែលមានលុយមកលេងអាចស៊ីការបានរហូតដល់កើប គឺនៅពេលដែលគ្មានអ្នកដេញការនៅក្នុងគ្រុប យើងនឹងធ្វើការចាប់ឆ្នោត តែឈ្មោះអ្នកដែលចាប់ឆ្នោតបានគាត់មិនយកក៏បាន គឺអាចទុកដល់កើប ហើយមេសុខចិត្តយកឈ្មោះនោះខាត់ជំនួស ហើយយកលុយនោះទៅដាក់ចងការបន្តឱ្យអ្នកទី ៣។ ការធ្វើបែបនេះ ព្រោះតែចង់ជួយឱ្យអ្នកដែលមានលុយលេងស៊ីការ គាត់មិនបារម្ភថាពេលលេងទៅគាត់អាចនឹងត្រូវចាប់ឈ្មោះខាតការពាក់កណ្តាលទី ៣៥x$៨៥ =$២៩៧៥ ហើយនៅថ្ងៃកើប ខ្ញុំត្រូវបង់ឱ្យកូនម្នាក់នោះវិញ $៣៥០០ (មេចេញខាត $៥២៥) តែកូនដែលចាប់ឆ្នោតបាន គាត់នៅតែបង់រស់ធម្មតា គឺបង់ $៨៥ តែឈ្មោះរបស់គាត់ងាប់ នោះមេត្រូវបង់បន្ថែម $១៥ ថែមទៀត ដែលជាចំណាយ ដែលខ្ញុំខ្លួនឯងក៏មិនដឹងខ្លួនដែរ។ អ៊ីចឹងក្នុងមួយក្បាល ខ្ញុំត្រូវបង់ $១៥ រយៈពេល ៣៥ ថ្ងៃ បន្ថែមទៀត គឺ $៥២៥ ទៀត សរុបទាំងមុនទាំងក្រោយ គឺខាតការពីរតង់ $៥២៥ + $៥២៥ = $១០៥០ ក្នុង ១ ក្បាល ហើយក្នុង ១ ខ្សែពេលខ្លះមានអ្នកមិនយកដល់ ២៥ នាក់ ចឹងគ្រាន់តែលុយដែលខ្ញុំខាត ក្នុង ១ ខ្សែ គឺ $១០៥០ x ២៥ នាក់ = $២៦២៥០ ហើយក្នុងមួយខ្សែពេលខ្លះ មាន ៨ ក្បាលឡើងដំណាលគ្នា ($២៦២៥០x៨= $២១០០០០) ដកលុយទឹក និង លុយចងការ ដែលទទួលបាន ក៏នៅខាតយ៉ាងតិច $១០០០០០ ទៅ $១៥០០០០ ដែរក្នុង ៣៦ ថ្ងៃ ហើយទម្រាំតែដឹងខ្លួនថាធ្វើខុស គឺអ្វីៗហួសពេលលែងអាចដោះស្រាយអ្វីបានហើយ។ ខ្ញុំបានព្យាយាមយកលុយក្នុងផ្ទះផ្ទាល់ខ្លួន និង លុយពីបងប្អូនរបស់ខ្ញុំ មកចាក់បំពេញការខាតនេះអស់ជាង $៥០ ម៉ឺន ដោយគិតថាអាចស្រោចស្រង់បាន តែជាក់ស្តែងវាមិនអាចស្រោចស្រង់បានទេ ព្រោះការខាតបង់នេះវាមិនមែនត្រឹមតែកូនខូច និង លុយចងការខូចទេ តែដោយសារតែការដើរ System ខុសដោយមិនដឹងខ្លួន ហើយចុងក្រោយខ្ញុំត្រូវរលាយអស់គ្រប់យ៉ាង រួមទាំងលុយរបស់កូនៗដែលលេងជាមួយដែរ។ បើនិយាយពីជនរងគ្រោះ ខ្ញុំខ្លួនឯងជាអ្នករងគ្រោះខ្លាំងជាងគេក្នុងរឿងតុងទីននេះ ព្រោះត្រូវខាតបង់អស់ទ្រព្យសម្បត្តិគ្រប់យ៉ាង ខាតបង់ទាំងកិត្តិយស កេរ្តិ៍ឈ្មោះគ្រប់យ៉ាង ថែមទាំងត្រូវរស់នៅបែកកូន បែកបាក់ឪពុកម្តាយ និយាយរួមគឺរលាយអស់គ្រប់យ៉ាងដោយសារតែតុងទីននេ។ លុយទាំងអស់ដែលបាត់ទៅ គឺបាត់ទៅលើការយកលុយខាតការពីខ្សែថ្មី មកបើកអោឱ្យខ្សែចាស់ដែលកើប ដែលប្រៀបដូចយកទឹកកន្លះកែវពីកែវថ្មី មកចាក់អោយពេញកែវចាស់ ចាក់យូរៗទៅ កែវទទេរកាន់តែច្រើនឡើងៗ ហើយក៏ដួលទៅទាំងជំហរ»៕

 

 

 

 

 

សូមមើលសារឆ្លើយតប៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់