អ្នកគ្រូណាលី ប្រាប់ត្រង់ៗពីវិធីសែនយកហេង ថ្ងៃសែនឆេងម៉េង ២០២៣
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះផងដែរ តាមរយៈផេករបស់អ្នកគ្រូដែលមានឈ្មោះ Master Naly Fengshui បានធ្វើការណែនាំទៅដល់អ្នកដែលត្រូវសែនឆេងម៉េងក្នុងឆ្នាំ ២០២៣ នេះ អំពីវិធីសែនយកហេងដុចខាងក្រោម ៖
– សម្រាប់អ្នកត្រូវការ ធាតុដី ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣
– សម្រាប់អ្នកត្រូវការ ធាតុទឹក ឬ ធាតុដី ថ្ងៃទី ០១ និង ថ្ងៃទី ០៤/០៤/២០២៣ ក្នុងម៉ោង ៩:០០-១១:០០ព្រឹក។ សម្រាប់អ្នកដែលពុំមានថ្ងៃកំណើត អាចសែននៅក្នុងថ្ងៃនេះបាន។
ទន្ទឹមនេះ អ្នកគ្រូបានណែនាំនូវទិចនិចបន្ថែមថា នៅពេលសែនរួច យើងអាចទៅអង្គុយស្ទាបប៉ាយម៉ុងឱ្យបាន ៤០ នាទីឡើងទៅ ហើយត្រូវប៉ងបំណងដែលយើងចង់សម្រេចបាន ប៉ុន្តែហាមសម្រាប់អ្នកកើតឆ្នាំរការ៕