ប្លែកណាស់! បុរសម្នាក់ Review ស្រោមអនាម័យក្លិនថ្មីប្លែកៗ មានតាំងពីក្លិនឆាក្ដៅ ឆាម្រះព្រៅ និងតុងយ៉ាំ
នាមួយរយៈក្រោយនេះ ការធ្វើមាតិកាបែប Review ឬ វាយតម្លៃផលិតផលហាក់កំពុងពេញនិយមជាខ្លាំង ជាពិសេសនៅលើក្នុងបណ្ដាញសង្គមថៃ។
យ៉ាងណាមិញ ថ្មីៗនេះ បុរសម្នាក់ហាក់ប្លែកពីគេបានធ្វើ Review ផលិតផលស្រោមអនាម័យក្លិនថ្មីៗ ដែលមិនទាន់មានអ្នកណាធ្វើពីមុនឡើយ។
បុរសម្នាក់ដែលជាម្ចាស់ទំព័រ Phu Boriphok បានសរសេររៀបរាប់ខ្លីៗថា ៖ «ម្សិលមិញខ្ញុំបានលើកយកផលិតផលថ្មីមកណែនាំ តែមានភ្ញៀវជាច្រើនឆ្ងល់ថាតើវានឹងមានក្លិនឆ្អាបទេ ហើយហឹរក្រហល់ក្រហាយឬអត់? ខ្ញុំបានសាកល្បងហើយ វាមិនមានផលប៉ះពាល់អីទេ មានតែក្លិនប៉ុណ្ណោះ ហើយក្លិនឈ្ងុយ មិនធុញទ្រាន់ទេ ហើយវាធ្វើឱ្យអារម្មណ៍ស្រើបស្រាល និង រំភើបជាងមុនទៅទៀត។ ខ្ញុំគិតថាមួយជីវិតគួរតែសាកឱ្យបានម្ដង។ មានក្លិនច្រើនណាស់ឆាក្ដៅមាន់ ឆាម្រះព្រៅ ម្សៅបំពងហឹរ តុងយ៉ាំ និង ក្លិនផ្សេងទៀត»៕