ប្រធានបទក្ដៅ! អ្នកលេងតុងទីនជិត ១០០ នាក់ ប្រកាសទារលុយ មេតុងទីនហាយសូរ ម៉ាដាមយ៉ូ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានការបង្ហោះសារ និង រូបភាពរបស់អ្នកលក់អនឡាញល្បីឈ្មោះ Maadam Yoo ពាក់ព័ន្ធនឹងរឿងលុយកាក់ និង ប្រាក់តុងទីន។
តាមរយៈការបង្ហោះជាបន្តបន្ទាប់របស់គណនីហ្វេសប៊ុកផ្សេងៗគ្នា បានបង្ហោះសារក្នុងន័យដូចគ្នា ដោយប្រកាសឱ្យអ្នកលក់អនឡាញ Maadam Yoo ចេញមុខមកដោះស្រាយពាក់ព័ន្ធរឿងលុយតុងទីន និង បញ្ជាក់ថាមានជនរងគ្រោះដល់ទៅប្រមាណជិត ១០០ នាក់ ក្នុងចំនួនប្រាក់ប្រមាណ ១ លានដុល្លារ។ មិនតែប៉ុណ្ណោះ មានអ្នកលេងតុងទីនជាច្រើនបានប្រកាសថា ពេលនេះ កុំយកលុយគេទៅចាយស្រួលពេក គេចមុខបាត់ចឹងអី សុំឱ្យខ្ញុំទុកពេលឱ្យរហូតដល់ប្លុកខ្លួនឯងចោលបាត់ទៀត៕