ណាត់គ្នាឱ្យហើយទៅ! បាតុភូតភព ៥ បង្ហាញខ្លួនបណ្ដាក់គ្នា នឹងអាចមើលឃើញដោយភ្នែកនៅយប់នេះ
នៅយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នេះ បាតុភូតដ៏កម្រ ដែលភពសំខាន់ៗចំនួន ៥ រួមមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និង ភពអ៊ុយរ៉ានុស នឹងបង្ហាញខ្លួនបណ្ដាក់គ្នា អមមកជាមួយភពព្រះចន្ទ ក្រោយសូរិយាអស្ដង្គតទៅ។
បាតុភូតភពបង្ហាញខ្លួនបណ្ដាក់គ្នានេះដែរ តែងកើតមានឡើង នៅពេលដែលភពមួយចំនួនធ្វើដំណើរមកកៀកៗគ្នាលើគន្លងព្រះអាទិត្យក្នុងពេលវេលាជាក់លាក់ណាមួយ។ អ្វីដែលពិសេសបំផុតសម្រាប់បាតុភូតភពបង្ហាញខ្លួនបណ្ដាក់គ្នានៅយប់នេះ គឺវត្តមានភពអ៊ុយរ៉ានុស ដែលជាភពទី ៧ លើប្រព័ន្ធព្រះអាទិត្យ។ ភពនេះដែរ គឺពិបាកក្នុងការមើលឃើញដោយភ្នែកទទេបំផុតពីភពផែនដីយើងទៅ។
គួរឱ្យដឹងផងដែរថា ភពទាំង ៥ ដែលត្រៀមនឹងបង្អួតខ្លួននៅយប់នេះ គ្រប់គ្នាគឺអាចមើលឃើញបានដោយភ្នែកទទេ ដោយក្នុងចំណោមភពទាំងនោះ ភពសុក្រ និង ភពព្រហស្បតិ៍ គឺនឹងមើលឃើញភ្លឺជាងគេ ខណៈភពពុធ ភព អង្គារ និង ភពអ៊ុយរ៉ានុស គឺអាចនឹងពិបាកក្នុងការមើលដោយភ្នែកទទេបន្តិច៕
ប្រភព៖ The Times Of India