ស្អាតឥតខ្ចោះ! ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត បង្អួតសម្រស់ឱ្យភ្ញៀវជាតិ-អន្តរជាតិសម្រុកឈរមើលត្រៀបត្រា
ទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ស្ថិតនៅទឹកដីសុវណ្ណាភូមិ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ កំពុងបង្អួតសម្រស់យ៉ាងត្រចះត្រចង់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឈរចាំត្រៀបត្រាពាសពេញបរិវេណប្រាសាទ ដើម្បីរង់ចាំផ្ដិតយករូបភាពដ៏ល្អប្រណីតទាក់ភ្នែក ព្រោះព្រឹត្តិការណ៍ក្នុងមួយឆ្នាំមានតែ ២ ដងប៉ុណ្ណោះ។
រូបភាពជាច្រើនសន្លឹកនៃទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ កំពុងផ្ទុះការចាប់អារម្មណ៍កោតសរសើរ ព្រមទាំងចែករំលែកតៗគ្នាព្រោងព្រាតពីបណ្ដាអ្នកលេងបណ្ដាញសង្គម ព្រោះជាចំណីចក្ខុដ៏មានអត្ថន័យ និង ពោរពេញដោយមោទកភាពចំពោះប្រជាជនកម្ពុជាទាំងមូល។
សូមទស្សនាទិដ្ឋភាពថ្ងៃរះចំប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះខាងក្រោម ៖
ប្រភពរូប៖ My Past