Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 (វីដេអូ) សួនផ្កាកំពុងល្បីនៅសៀមរាប ទេសភាពស្អាតខ្លាំង មានកន្លែងថតរូបស្អាតគ្រប់ប្លង់
ទៅណា សង្គម

(វីដេអូ) សួនផ្កាកំពុងល្បីនៅសៀមរាប ទេសភាពស្អាតខ្លាំង មានកន្លែងថតរូបស្អាតគ្រប់ប្លង់

អត្ថបទដោយ​៖ Panda មីនា ១៨, ២០២៣

ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកន្លែងកម្សាន្តមួយកន្លែងនៅខេត្តសៀមរាប ដែលបានរៀបចំបន្ថែម បង្អួតសម្រស់ដ៏ស្រស់ត្រកាលជាមួយនឹងដើមឈើវល្លិ៍ សួនផ្កាស្អាតៗ ទាក់ចិត្តអ្នកទេសចរ ជាពិសេសអ្នកចូលចិត្តថតរូប។

យ៉ាងណាមិញ កន្លែងកម្សាន្តជាទីចាប់អារម្មណ៍របស់មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះត្រូវបានគេស្គាល់ឈ្មោះថា «សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ» ដែលស្ថិតនៅប៉ែកខាងកើតនៃប្រាសាទបាគង ក្នុងភូមិគោកគរ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ហួសសាលារៀនបឋមសិក្សា បាគងប្រហែល ២០០ ម៉ែត្រ)។

គួរឱ្យដឹងដែរថា «សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ» គឺជាកន្លែងសម្រាកលម្ហែកម្សាន្តមួយយ៉ាងល្អប្រណីត ដែលមិនគួរមើលរំលងសម្រាប់អ្នកបានទៅលេងនៅទឹកដីខេត្តសៀមរាប ដោយនៅទីនេះអ្នកទេសចរអាចបន្ធូរអារម្មណ៍ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង មានចម្ការដំណាំចម្រុះ មានទឹកហ៊ុមព័ទ្ធជុំវិញ ហើយក៏ជាកន្លែងដ៏ស័ក្តិសមបំផុតមួយសម្រាប់អ្នកចូលចិត្តថតរូប និង ចូលចិត្តភាពស្ងប់ស្ងាត់បែបធម្មជាតិ។

មិនតែប៉ុណ្ណោះទេ នៅឯសហគមន៍ទេសចរណ៍ «បាគងភូមិខ្ញុំ» អ្នកទេសចរនឹងបានឃើញនូវសម្រស់ធម្មជាតិដ៏ស្រស់ស្អាត អាចជិះទូកកម្សាន្ត ស្ទូចត្រី រត់ហាត់ប្រាណ ដើរទស្សនាផ្ទះរបស់ប្រជាជន ហើយជាពិសេសទៀតនោះគឺអាចសាកនូវម្ហូបអាហាររបស់អ្នកភូមិដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង៕

រូបភាពពី ៖ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់