Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 តិចច្រឡំស្រុកគេ! កន្លែងលម្ហែថ្មីចែស នៅជាយភ្នំពេញយើងហ្នឹង ជិះតែកន្លះម៉ោងដល់
ទៅណា សង្គម

តិចច្រឡំស្រុកគេ! កន្លែងលម្ហែថ្មីចែស នៅជាយភ្នំពេញយើងហ្នឹង ជិះតែកន្លះម៉ោងដល់

អត្ថបទដោយ​៖ Muyly មីនា ១២, ២០២៣

រៀងរាល់ថ្ងៃឈប់សម្រាកពីការងារ ក៏ដូចជាថ្ងៃចុងសប្ដាហ៍ ប្រិយមិត្តមួយចំនួនប្រាកដជាមានអារម្មណ៍ថាខ្ជិលក្នុងការធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅលម្ហែកាយ ដោយចង់តែទៅកម្សាន្តកន្លែងទេសចរណ៍ទាំងឡាយណាដែលនៅជិតៗក្រុង និង មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ កាត់បន្ថយសម្ពាធការងារ បន្ធូរស្ដ្រេសជាដើម។

ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវទីតាំងលម្ហែកម្សាន្តថ្មីមួយ ដែលមានទីតាំងនៅជិតរាជធានីភ្នំពេញ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តនៅថ្ងៃសម្រាក ដែលនៅទីនោះមានឈ្មោះថា «រមណីយដ្ឋានអាណាចក្រដូង»។

រមណីយដ្ឋានអាណាចក្រដូង មានទីតាំងនៅជិតរាជធានីភ្នំពេញ ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ៣០ នាទី ស្ថិតនៅតាមផ្លូវជាតិលេខ 5 ភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង។

នៅទីនោះ ជាកន្លែងលម្ហែដ៏ស្ងប់ស្ងាត់ ដែលសម្បូរទៅដោយដើមដូងជាច្រើន ជាម្លប់ដល់កញ្ចុះដែលសង់នៅជាប់មាត់ទឹកខៀវស្រងាត់ ស័ក្តសមសម្រាប់ការអង្គុយទទួលទានអាហារឆ្ងាញ់ៗជួបជុំគ្រួសារ សាច់ញាតិ និងមនុស្សជាទីស្រឡាញ់ គួរជាទីស្រស់ត្រកាលក្រៃលែង៕

រូបភាព ៖ រមណីយដ្ឋានអាណាចក្រដូង

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់