អ្នកភូមិបែងចែកមិនដាច់! កូនភ្លោះបីនាក់ ការប្ដីក្នុងថ្ងៃតែមួយ មើលមិនដឹងមួយណាបងមួយណាប្អូន
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមចិន ក្រោយកូនភ្លោះស្រី ៣ នាក់ ចូលរោងការក្នុងថ្ងៃតែមួយ ដែលធ្វើឱ្យអ្នកភូមិពិបាកក្នុងការបែងចែកថាម្នាក់ថាជាបងម្នាក់ណាជាប្អូន ព្រោះតែមុខមាត់ដូចគ្នារបស់ពួកគេ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅឯទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន ដោយគេបានរកឃើញថាកូនក្រមុំទាំង ៣ គឺកើតនៅក្នុងឆ្នាំ ២០០៣ បច្ចុប្បន្នមានអាយុ ២០ ឆ្នាំ ជាកូនអ្នកមានទ្រព្យសម្បត្តិមួយប្រចាំក្រុង។
អ្នកភូមិម្នាក់បានសម្ដែងអារម្មណ៍រំភើបក្នុងការចូលរួមដោយពោលថា៖ «នេះជាលើកទី ១ ដែលមានពិធីមង្គលការ ៣ គូក្នុងពេលតែមួយសម្រាប់ក្រុងមួយនេះ ហើយជាពិសេសគឺកូនក្រមុំទាំង ៣ គឺជាកូនភ្លោះ ដែលខ្ញុំកម្របានប្រទះឃើញទិដ្ឋភាពបែបនេះណាស់។ ហើយបើសិនជាកូនកំលោះជាកូនភ្លោះទៀតមិនដឹងល្អយ៉ាងណា»។
បន្ថែមពីនេះ ឪពុកម្ដាយកូនក្រមុំបានទម្លាយថា៖ «យើងមិនបានចង់ធ្វើឱ្យម្នាក់ផ្អើលអ្វីនោះទេ ដោយការរៀបចំការពួកគេទាំង ៣ ក្នុងពេលតែមួយព្រោះគិតថាមិនសូវច្របូកច្របល់ ហើយអ្នកចូលរួមក៏មិនមានការយល់ច្រឡំ ដោយពួកគេមានមុខដូចគ្នា បើសិនជារៀបការម្ដងម្នាក់ អាចមានអ្នកខ្លះយល់ច្រឡំថាកូនតែម្នាក់រៀបការច្រើនដង។ ហើយពិធីមង្គលការនេះ យើងបានអញ្ជើញភ្ញៀវចំនួន ៦០០ នាក់ចូលរួម ដោយក្រោយរៀបការកូនក្រមុំ និងផ្លាស់ប្ដូរទៅរស់នៅផ្ទះកូនកំលោះតាមប្រពៃណី»៕