ប្ដីសង្ហាពេក ស្រឡាញ់ខ្លាំងពេក យំឡាំប៉ាសឹងរាល់ថ្ងៃ ព្រោះមិនចង់ឱ្យប្ដីចេញទៅធ្វើការ ខ្លាចប្ដីមានស្រី
អ្នកណាខ្លះស្រឡាញ់ហួងហែងប្ដី? ជឿជាក់ថាមាននារីៗជាច្រើនស្រឡាញ់ហួងហែងប្ដី តែករណីហួងហែងខ្លាំងដល់ថ្នាក់មិនឱ្យចេញក្រៅផ្ទះ ជាករណីកម្រមួយ តែក៏បានកើតមានឡើងនៅឯប្រទេសចិន ក្រោយនារីជាភរិយាម្នាក់ស្រឡាញ់ប្ដីខ្លាំងដល់ថ្នាក់អង្គុយយំមិនចង់ឱ្យប្ដីចេញក្រៅផ្ទះ ព្រោះប្ដីស្អាតខ្លាចគេឃើញដណ្ដើម។
បុរសម្នាក់ឈ្មោះថា Vuong Cuong បានរៀបរាប់ឱ្យដឹងថា៖ «លោក និងភរិយាលោកឈ្មោះថា Ly Xia បានស្គាល់គ្នាជាង ៣ ឆ្នាំហើយ ហើយអ្នកទាំងពីរទើបរៀបការថ្មីៗ តែប្រពន្ធលោកស្រឡាញ់ខ្លាំងណាស់ ដោយមានថ្ងៃខ្លះនាងដល់ថ្នាក់យំឡាំប៉ាជាញឹកញាប់មិនចង់ឱ្យលោកចេញក្រៅផ្ទះ ព្រោះតែប្រចណ្ឌខ្លាចលោកលួចមានស្រី ហើយខ្លាចលោកលង់ស្រឡាញ់អ្នកផ្សេងចុះចោលនាង»។
«តែលើកក្រោយនេះ លោកហាក់មានអារម្មណ៍ហត់នឿយ សម្ពាធ និងខ្មាសគេជាខ្លាំង ព្រោះនាងដល់ថ្នាក់អង្គុយយំក្រៅផ្ទះ ហើយមានមនុស្សចោមរោមមើលព្រោះតែបញ្ហាប្រចណ្ឌ ហួងហែងនេះ។ ហើយបច្ចុប្បន្នលោកគិតថា Ly Xia ស្រឡាញ់លោកខ្លាំងដល់ថ្នាក់គិតសង្ស័យចង់តាមដានគ្រប់ជំហាន ព្រោះសូម្បីតែលោកមកពីធ្វើការយឺត ហើយដល់ផ្ទះភ្លាមងូតទឹកភ្លាមក៏នាងរករឿងយំសង្ស័យថាខ្ញុំទើបមកពីជួបស្រីផងដែរ។ តែតាមពិតទៅគឺខ្ញុំធ្វើការផ្នែកអគ្គិសនី ហើយត្រូវចេញក្រៅដើម្បីមើលប្រព័ន្ធភ្លើងតាមតំបន់ ដោយជួនកាលឆ្ងាយ ជួនកាលជិត»។
«មិនត្រឹមតែប៉ុណ្ណឹងនាងប្រចណ្ឌសូម្បីតែមានមិត្តភក្តិស្រីនៅកន្លែងធ្វើការខល ឬផ្ញើសារមក ដែលជាហេតុធ្វើឱ្យខ្ញុំមានសម្ពាធផ្លូវចិត្តជាខ្លាំង។ ដោយអស់ភាពអត់ទ្រាំខ្ញុំបានសុំនាងលែងលះ ធ្វើឱ្យនាងយំជាខ្លាំងម្ដងទៀត តែនៅពេលដែលខ្ញុំដឹងថាបច្ចុប្បន្ននេះនាងកំពុងមានផ្ទៃពោះ ខ្ញុំក៏បានទុករឿងលែងលះមួយឡែកដោយផ្សះផ្សារគ្នាវិញ ដោយខ្ញុំ និងនាងបាននិយាយលក្ខខណ្ឌគ្នាថាមិនអាចធ្វើបែបនេះទៀតបានទេ ព្រោះលោកមិនចង់ក្លាយជាចាបក្នុងទ្រុងនោះឡើយ នាងត្រូវរៀនបើកចិត្ត ហើយទុកចិត្តខ្ញុំព្រោះរាល់ថ្ងៃនេះ ខ្ញុំគិតតែធ្វើការសន្សំលុយទុកសម្រាប់ផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ»៕