រៀបការសុខៗកូនក្រមុំគាំងបេះដូងស្ល-ា..ប់ តែគ្រួសារមិនរំសាយ ទៅយកប្អូនស្រីកូនក្រមុំមកការជំនួស
ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតមានឡើងក្នុងប្រទេសឥណ្ឌា ដោយក្រុមគ្រួសារមួយបានឱ្យប្អូនស្រីកូនក្រមុំមករៀបការជំនួសបងស្រី ក្រោយកូនក្រមុំបានគាំងបេះដូងស្លាប់ភ្លាមៗ ពេលកំពុងរៀបការ។
តាមការចេញផ្សាយពីសារព័ត៌មាន News18 បានឱ្យដឹងថា កូនក្រមុំមានឈ្មោះ Hetal បានរៀបការនឹងកូនកំលោះឈ្មោះ Vishal នៅភូមិ Nari រដ្ឋ Gujarat ប្រទេសឥណ្ឌា។ យ៉ាងណាមិញ ខណៈពេលពិធីរៀបការប្រព្រឹត្តទៅដោយរលូន ស្រាប់តែកូនក្រមុំចាប់ផ្ដើមមានអាការវិលមុខ ហើយក៏ដួលសន្លប់ភ្លាមៗ បណ្ដាលឱ្យសាច់ញាតិក្រុមគ្រួសារបញ្ជូននាងទៅមន្ទីរពេទ្យ ប៉ុន្តែទៅដល់គ្រូពេទ្យបានប្រកាសថានាងបានគាំងបេះដូងស្លាប់បាត់ទៅហើយ។
ដោយឡែក ទោះបីពិធីសប្បាយក្លាយជាទុក្ខយ៉ាងណា ឪពុករបស់កូនក្រមុំបែរជាមិនព្រមរំសាយមង្គលការចោលនោះឡើយ បែរជាស្នើឱ្យកូនស្រីបន្ទាប់របស់លោករៀបការជំនួសបងស្រីទៅវិញ ដោយសពរបស់កូនក្រមុំ ត្រូវទុកនៅកន្លែងរក្សាសពនាមន្ទីរពេទ្យ រហូតដល់ពិធីមង្គលការបានបញ្ចប់ទៅរួចរាល់៕