ការងារ ៥ មុខតំណែង ចំណាយតែគំនិត អង្គុយក្នុងម៉ាស៊ីនត្រជាក់ ឯប្រាក់ខែវិញអាចដល់ខ្ទង់ពាន់
ការងារអ្វីក៏ដោយសុទ្ធតែអាចផ្ដល់នូវប្រាក់ចំណូល គ្រាន់តែថាប្រភេទនៃការងារមិនដូចគ្នាប៉ុណ្ណោះ ការងារក្នុង ឬ ក្រៅការិយាល័យ គឺវាអាស្រ័យទៅលើចំណេះជំនាញ និង ទេពកោសល្យរបស់មនុស្សម្នាក់ៗ។ ថ្ងៃនេះ យើងងាកមកចាប់អារម្មណ៍ការងារ ៥ មុខតំណែង ដែលនៅតាមបណ្តាក្រុមហ៊ុន និង សហគ្រាសធំៗតែងត្រូវការជាចាំបាច់។ ការងារ ៥ តំណែតនេះដែរ ទោះជាការងារដែលត្រូវប្រើគំនិតបញ្ញាច្រើនក្តី ប៉ុន្តែក៏អាចផ្ដល់ប្រាក់ខែខ្ពស់ ធ្វើនៅក្នុងម៉ាស៊ីនត្រជាក់ ស្លៀកពាក់ស្អាតៗ និង មានមុខមាត់ក្នុងសង្គមផងដែរ។ តំណែងទាំងនោះមានដូចជា ៖
១. ជំនាញផ្នែកធនធានមនុស្ស HR
សំដៅដល់ការងារជ្រើសរើសបុគ្គលិកបម្រើការក្នុងអង្គភាព ឬ ស្ថាប័ន ចរចាប្រាក់ខែ ធ្វើឯកសារជាមួយបេក្ខភាពការងារ និង មានទំនួលខុសត្រូវជូនក្រុមហ៊ុន ឬ ស្ថាប័ន។
២. ជំនាញ Finanace
សំដៅដល់ការងារ គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ត្រួតពិនិត្យចំណូលចំណាយ ជូនស្ថាប័ន អង្គភាព ឬ ក្រុមហ៊ុន។
៣. ជំនាញ សវនកម្ម Audit
សំដៅដល់ការងារស៊ើបអង្កេតដោយឯករាជ្យ វាយតម្លៃសកម្មភាពហិរញ្ញវត្ថុ និង ដំណើរប្រតិបតិ្តការរបស់អង្គភាព ដោយធានាបាននូវការគោរពច្បាប់។
៤. ជំនាញគ្រប់គ្រង
សំដៅដល់ការងារជាអ្នកគ្រប់គ្រងទូទៅ អ្នកវិភាគគម្រោងគ្រប់គ្រង អ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រង អ្នកគ្រប់គ្រងគំរោង និង មុខតំណែងផ្សេងៗ នៅក្នុងស្ថាប័ន ឬ អង្គភាព។
៥. ជំនាញ IT ឬ វិទ្យាសាស្រ្តកុំព្យូទ័រ
សំដៅដល់ការងារគ្រប់គ្រងបណ្តាញកុំព្យូទ័រ គ្រប់គ្រងប្រព័ន្ធទិន្នន័យ ការប្រើប្រាស់បណ្តាញ និង ជុសជុលប្រព័ន្ធកុំព្យូទ័រ ការសរសេរ និង បង្កើតកម្មវិធីកុំព្យូទ័រ ជូនស្ថាប័ន ឬ អង្គភាព៕